«សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ ហើយក៏ជាកត្តាកំណត់មួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសជាតិដែលមិនអាចខ្វះបាន»

2025/07/31 12:19:27 am        167

ភ្នំពេញ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បុគ្គលម្នាក់ៗ ហើយក៏ជាកត្តាកំណត់មួយ (Determinant) នៃសុភមង្គលរបស់គ្រួសារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសជាតិ ដែលមិនអាចខ្វះបាន។

​ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើម ជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា, នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ហួង ត្រាន់ (Houng Tran) នាយកផែ្នកគ្រប់គ្រងជំងឺ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកវេជ្ជបណ្ឌិត ប៉ាស្កាល់ រីងហ្ក្រាល់ (Pascal Ringald) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា គណៈប្រតិភូ និងអ្នកជំនាញការសុខភាពផ្លូវចិត្តរបស់អង្គការសុខភាពពិភពលោកមកពីការិយាល័យកណ្តាល និងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តម លោកជំទាវ តំណាងឱ្យក្រសួង ស្ថាប័ន ប្រធានអង្គភាពថ្នាក់ជាតិ និងថ្នាក់កណ្តាល នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ជាប្រធានមន្ទីរសុខាភិបាលនៃ រាជធានី ខេត្ត។

 លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏ដូចបណ្តាប្រទេសនៅលើពិភពលោកផងដែរ បានកំពុងរងឥទ្ធិពលពីការផ្លាស់ប្តូរសង្គម (Social change) យ៉ាងឆាប់រហ័ស ការប្រើប្រាស់សារធាតុញៀន របួសផ្លូវចិត្ត ការចំណាកស្រុក ការលំបាកផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមអាកាសធាតុ ដែលជាកត្តាប្រឈមនាំទៅដល់ការកើនឡើងនៃបន្ទុកជំងឺផ្លូវចិត្ត។   

 លោកជំទាវ រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា សិក្ខាសាលាក្នុងរយៈពេល៣ថ្ងៃនេះ ពិតជាសំខាន់ជាការចូលរួមគ្នាដោះស្រាយបញ្ហាសុខភាពភាពផ្លូវចិត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយដែលក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូទាំងអស់ ឈានទៅបង្កើតផែនការសកម្មភាពសុខភាពផ្លូវចិត្តមួយ ដែលមានលក្ខណៈសម្របសម្រួល ប្រទាក់ក្រឡា បរិយាប័ន្ន និងពហុវិស័យ ដើម្បីតម្រង់ទិសក្នុងការកសាងផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្ត ឱ្យមានអនុលោមភាពជាមួយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផែនទីចង្អុរផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងផែនការយុទ្ធសាស្រ្តសុខាភិបាល។ ផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តត្រូវ ផ្តោតទៅលើ៖

១ ភាពជាអ្នកដឹកនាំនៃសុខភាពផ្លូវចិត្ត (Mental health leadership) លើកកម្ពស់ការយល់ដឹង និងសមត្ថភាពដឹកនាំនៅតាមអង្គភាពគ្រប់លំដាប់ថ្នាក់ ឬសុខភាពផ្លូវចិត្តសាធារណៈ (Public mental health)។  

២ ការគ្របដណ្តប់សេវាសុខភាពផ្លូវចិត្ត ការធ្វើសមាហរណកម្មនៅតាមមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ព្រមទាំងអភិវឌ្ឍសេវាឯកទស/ជំនាញ សុខភាពផ្លូវចិត្តឱ្យមានភាពចម្រុះ និងសម្បូរបែប។

៣ ការអភិវឌ្ឍធនធានមនុស្សផណែកសុខភាពផ្លូវចិត្ត ធានាការថែទាំព្យាបាលអ្នកជំងឺផ្លូវចិត្តដែលមានពហុជំនាញ។

៤ ការអភិវឌ្ឍកម្មវិធីសុខភាពផ្លូវចិត្តដែលមានលក្ខណៈប្រទាក់ក្រឡា ជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹស្ថានអប់រំ និងព្រះពុទ្ធសាសនា ជាដើម។ 

៥ លើកកម្ពស់ការស្រាវជ្រាវសុខភាពផ្លូវចិត្ត ដូចជាការស្រាវជ្រាវស្តីពីអេពីដេមីសាស្រ្តនៃជំងឺផ្លូវចិត្ត ។ 

៦ ឌីជីថលកម្ម ជាថ្នាលសម្រាប់ការផ្តល់សេវា និងការបណ្តុះបណ្តាល ធនធានមនុស្ស ៕ 

 អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        49
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        166
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm