Novak Djokovic ចេញមក​ហ្វឹកហាត់​ តែ​មិនដឹងថា​បាន​ចូលរួម Grand Slam, Australian Open រឺ​អត់​

2022/01/12 02:45:29 pm        64

​វាយ​កូន​បាល់​៖ ​កីឡាករ​វាយ​កូន​បាល់​លេខ ១ ពិភពលោក Novak Djokovic បាន​ចេញមក​ធ្វើការ​ហ្វឹកហាត់​ជា​លើកដំបូង​ជាមួយគ្រូបង្វឹក Goran Ivanisevic នៅ​ទីក្រុង Melbourne ថ្ងៃ​អង្គារ​ម្សិលមិញ​ បន្ទាប់ពី​រឿងក្តី​ពាក់ព័ន្ធ​នឹង​ទិដ្ឋាការ​ចូល​ប្រទេសអូស្ត្រាលី​ត្រូវបាន​ជ្រះស្រឡះ​កាលពី​ថ្ងៃ​ចន្ទ​។

​​យ៉ាងណាក្តី​គេ​មិនទាន់​ដឹងថា ​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​អាច​ចូលរួម​ការប្រកួត Grand Slam, Australian Open បាន​រឺក៏​អត់​នៅឡើយ ដោយ​កំពុង​រង់ចាំ​ការសំរេច​របស់​រដ្ឋមន្ត្រី​អន្តោរ​ប្រវេសន៍​អូស្ត្រាលី​លោក Alex Hawke​។ ​ទោះបីជា​អ្នកគាំទ្រ Djokovic បាននាំគ្នា​អបអរសាទរ​ក្រោយ​តុលាការ​ទីក្រុង Melbourne ប្រកាស​ដោះលែង​ឱ្យមាន​សេរីភាព​ក៏ដោយ ក៏​អ្នកគាំទ្រ​អូស្ត្រាលី​ដែល​ធ្លាប់​ស្ថិតក្នុង​ស្ថានភាព​បិទ​ខ្ទប់​ជាច្រើន​ខែ​នោះ មិន​ពេញចិត្ត​ចំពោះ​ការសំរេចចិត្ត​របស់​តុលាការ​ដែរ ដែល​អនុញ្ញាតឱ្យ Djokovic ដែល​មិនមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ចូល​ប្រទេស​។ ​​ជាមួយគ្នា​នោះដែរ កីឡាករ​ដែល​ចូលរួម​ព្រឹត្តិការណ៍ Grand Slam, Australian Open មួយចំនួន​ក៏​មិន​សប្បាយចិត្ត​ដូចគ្នា​ដែលមាន​ករណី​លើកលែង​ដូចជា Djokovic នេះ​។

​​Grand Slam, Australian Open បានបញ្ជាក់​ថា ​ពី​លក្ខខណ្ឌ​ចូលរួម​ប្រកួត​ដោយ​កីឡាករ-កីឡាការិនី ​និង​មនុស្ស​ពាក់ព័ន្ធ​ទាំងអស់​ត្រូវមាន​វ៉ាក់សាំង​គ្រប់​ចំនួន​។ ​​ផ្ទុយទៅវិញ​ទិដ្ឋាការ​របស់ Djokovic ដែល​តម្រូវឱ្យ​អម​ជាមួយ​បទដ្ឋាន​សុខាភិបាល​ស្តីពី​ការចាក់​វ៉ាក់សាំង​នោះ កីឡាករ​ស៊ែ​ប​រូប​នេះ​មិនមាន​ឯកសារ​ត្រឹមត្រូវ​ឡើយ​។ ​Grand Slam, Australian Open នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៧ ខែមករា​ដើម​សប្តាហ៍ក្រោយនេះ​ហើយ ​ខណៈ Novak Djokovic កំពុង​សំឡឹង​ស្វែងរក​ជើងឯក Grand Slam មួយទៀត​ដើម្បី​កាន់​កំណត់ត្រា​អ្នកឈ្នះ Grand Slam ច្រើន​ជាង​គេ ដែល​បច្ចុប្បន្ន​នេះ​កីឡា​ករ​ ៣​រូប​កំពុង​មាន​ពាន Grand Slam ក្នុង​ដៃ ២០​លើក​ដូចគ្នា​រួមមាន Novak Djokovic, Roger Federer និង Rafael Nadal៕

​​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm