ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋភៀសសឹក នៅទីតាំងសុវត្ថិភាពសម្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រជាពលរដ្ឋអំពីការចរចារបទឈប់បាញ់ និងស្ថានភាពតំបន់ព្រំដែននៅខេត្តបន្ទាយមានជ័យ។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នឹងបន្តគាំពារប្រជាពលរដ្ឋខ្មែរទាំងអស់ រហូតដល់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញ៕









