មន្ត្រីក្នុងតំបន់ បាននិយាយនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់កងកម្លាំងសន្តិសុខស៊ូដង់ខាងត្បូង ៥ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ូហ្គង់ដា នៅជិតព្រំដែនរួមរបស់ប្រទេសទាំងពីរ នៅដើមសប្តាហ៍នេះ។
ប្រទេសអ៊ូហ្គង់ដា មានប្រវត្តិជាប់ពាក់ព័ន្ធក្នុងប្រទេសស៊ូដង់ខាងត្បូងដ៏ក្រីក្រ ហើយបានផ្តល់ការគាំទ្រផ្នែកយោធាជាយូរមកហើយដល់លោកប្រធានាធិបតី Salva Kiir រួមទាំងការដាក់ពង្រាយកងកម្លាំងពិសេសចាប់តាំងពីខែមីនាមកនោះ។

ពុំទាន់មិនច្បាស់ទេថាតើអ្វីបានបណ្តាលឲ្យមានការប៉ះទង្គិចគ្នា កាលពីថ្ងៃចន្ទ រវាងកងកម្លាំងការពារប្រជាជនអ៊ូហ្គង់ដា (UPDF) និងកងទ័ពរដ្ឋាភិបាលនៅក្នុងរដ្ឋអេក្វាទ័រកណ្តាល ដែលត្រូវបានបញ្ជាក់ដោយកងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូង (SSPDF)។
នគរបាលនៅក្នុងស្រុក Kajo Keji ជាកន្លែងដែលការប៉ះទង្គិចគ្នា បានកើតឡើង បាននិយាយថា៖«មន្ត្រី SSPDF ពីរនាក់ មន្ត្រីពន្ធនាគារពីរនាក់ និងមន្ត្រីនគរបាលម្នាក់» ត្រូវបានសម្លាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរក្នុងតំបន់ នៅថ្ងៃពុធនេះ។
