អាហ្វហ្គានីស្ថាន៖ អង្គការសហប្រជាជាតិបានអំពាវនាវរកថវិកាចំនួន ៥ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃអង្គារដើម្បីជួយដល់ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសជិតខាង ខណៈដែលប្រទេសនេះមានស្ថិរភាពពីជម្លោះជាច្រើនទសវត្សរ៍ បន្ទាប់ពីការកាន់កាប់របស់ក្រុមតាលីបង់កាលពីខែសីហា។ អង្គការសហប្រជាជាតិបានព្រមានថា ប្រជាជនពាក់កណ្តាលប្រទេសប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ដោយកុមាររាប់លាននាក់បានចាកចេញពីសាលារៀន ហើយកសិករកំពុងតស៊ូក្នុងការកើតមានគ្រោះរាំងស្ងួត។

ការអំពាវនាវពីការិយាល័យអង្គការសហប្រជាជាតិសំរាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) និងទីភ្នាក់ងារជនភៀសខ្លួន UNHCR បង្ហាញពីបំណងរបស់ស្ថាប័នពិភពលោក ដើម្បីជួយជនស៊ីវិលនៅក្នុងប្រទេសមួយដែលពេលនេះគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធ ខណៈប្រទេសម្ចាស់ជំនួយលោកខាងលិចជាច្រើនធ្លាប់បានវាយប្រយុទ្ធ ហើយនៅតែប្រឆាំង។ ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងភាពវឹកវរនៅពេលដែលក្រុមតាលីបង់បានវាយលុកប្រទេសនេះ ហើយបានដណ្តើមអំណាចមកវិញដែលខ្លួនធ្លាប់កាន់កាប់។
អង្គការសហប្រជាជាតិសំរាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាន ព្រមានអំពីមហន្តរាយដែលកំពុងកើតមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបាននិយាយថា មនុស្ស ២៣លាននាក់ត្រូវការជំនួយមនុស្សធម៌ ឬច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេស។ អង្គការនេះនិយាយថា កុមាររហូតដល់ ១លាននាក់ដែលមានអាយុក្រោម ៥ឆ្នាំនឹងប្រឈមមុខកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងមានហានិភ័យ ប្រសិនបើពួកគេមិនទទួលបានជំនួយ។ នេះគឺជាការអំពាវនាវដ៏ធំបំផុតមិនធ្លាប់មានសម្រាប់ជំនួយមនុស្សធម៌ក្នុងប្រទេសតែមួយ ហើយវាមានចំនួន ៣ដងនៃចំនួនដែលត្រូវការ៕
អត្ថបទ៖ ប៊ុនថន