បារាំង និង ប្រទេសចំនួន ១៤ ផ្សេងទៀត ជំរុញឲ្យមានការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2025/07/31 01:09:35 am        171

ប្រមុខការទូតបារាំង បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសបារាំង និងប្រទេសលោកខាងលិចចំនួន ១៤ ផ្សេងទៀត បានអំពាវនាវឲ្យប្រទេសជុំវិញពិភពលោក សម្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ១៥ កាលពីល្ងាចថ្ងៃអង្គារ បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីសន្និសីទនៅទីក្រុងញូវយ៉ក ដែលត្រូវបានធ្វើសហប្រធានដោយបារាំង និងអារ៉ាប៊ីសាអ៊ូឌីត ក្នុងគោលបំណងស្តារឡើងវិញនូវដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានសរសេរនៅលើបណ្តាញសង្គម X ថា៖«នៅទីក្រុងញូវយ៉ក រួមជាមួយនឹងប្រទេសចំនួន ១៤ ផ្សេងទៀត ប្រទេសបារាំង កំពុងចេញសេចក្តីអំពាវនាវរួមមួយថា យើងបង្ហាញពីបំណងប្រាថ្នារបស់យើង ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយស្នើអ្នកដែលមិនទាន់បានធ្វើដូច្នេះ មកចូលរួមជាមួយយើងទាំងអស់គ្នា» ។

លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានប្រកាសកាលពីសប្តាហ៍មុនថា លោកនឹងទទួលស្គាល់ជាផ្លូវការនូវភាពជារដ្ឋរបស់ប៉ាឡេស្ទីន ក្នុងខែកញ្ញា ដោយបង្កឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

ប្រទេសបារាំងសង្ឃឹមថា នឹងបង្កើនការជំរុញជុំវិញការទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm