ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយយនៅក្នុងសុន្ទរកថាជាវីដេអូនាពេលយប់ថា រុស្ស៊ីពិតជាមិនអើពើនឹងនរណាម្នាក់ដែលព្យាយាមបញ្ចប់សង្រ្គាមនោះឡើយ ។
ក្រុមមន្រ្តីនិយាយថា ការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីលើពន្ធនាគារ និងមន្ទីរពេទ្យនៅតំបន់ព្រំដែនភាគអាគ្នេយ៍ Zaporizhzhiaរបស់អ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោច ១៩នាក់ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា នឹងចាប់ផ្តើមចាត់វិធានការដាក់ទណ្ឌកម្មរុស្ស៊ី ក្នុងរយៈពេល ១០ថ្ងៃទៀត បើសិនជាទីក្រុងម៉ូស្គូ គ្មានវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែនទេនោះ ។
មនុស្ស ១៦នាក់ ត្រូវបានសម្លាប់ ពេលដែលរុស្ស៊ីទម្លាក់គ្រាប់បែកលើពន្ធនាគារកម្រិតធ្ងន់នៅតំបន់ព្រំដែន Zaporizhzhia នៅក្នុងការវាយប្រហារមួយដែលលោក Zelenskiy និយាយថា គឺជាការវាយប្រហារដោយចេតនា ។
លោក Zelenskiy និយាយថា មនុស្ស ៤៣នាក់ បានរងរបួសនៅក្នុងឧបទ្ទេវហេតុមួយនេះ ។ រុស្ស៊ីដឹងថា វាគឺជាទីតាំងស៊ីវិល ពួកគេមិនអាចថាមិនដឹងនោះទេ ។
លោកបន្តថា រាល់ការវាយប្រហាររបស់រុស្ស៊ីបែបនេះ រាល់ករណីនៃភាពក្រអឺតក្រទមរបស់រុស្ស៊ី ឆ្លើយតបនឹងការអំពាវនាវរបស់សកលលោកឲ្យបញ្ចប់សង្រ្គាម ការបញ្ជាក់មួយគត់គឺសម្ពាធត្រូវការជាចាំបាច់ ។
លោក Zelenskiy បាននិយាយនៅមុននេះថា មនុស្ស ២២នាក់ត្រូវបានសម្លាប់នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ៕