ស្វាយរៀង ៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តដែលBTVទទួលបានតាមសារតេឡេក្រាមនៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៥នេះ បានបញ្ជាក់អោយដឹងថាពលករខ្មែរដែលមានភូមិដ្ឋាននៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងចំនួន៤០បន្ថែមទៀតបានធ្វើដំណើរវិលមកពីថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូងបានមកដល់ភូមិឋានវិញអស់ហើយនៅរសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥តាមរយៈរថយន្ឥតគិតថ្លៃរបស់រដ្ឋបាលខេត្ត រមនិងការឧបត្ថម ភេសជ្ជៈនិងអាហារហូបចុកផងដែរ។
តាមរបាយការណ៍របស់រដ្ឋបាលមូលដ្ឋានស្រុកក្រុងចាប់ប្រាំបីរបស់ខេត្តចាប់ពីរាជរដ្ឋាភិបាលប្រកាសឲ្យពលរដ្ឋខ្មែរបម្រើការងារនៅប្រទេសថៃឱ្យចូលមកក្នុងប្រទេសដើម្បីធានាសុវត្ថិភាពសន្តិសុខផ្ទាល់ខ្លួនសរុបចំនួន៨២៤នាក់ស្រី៣៦៥នាក់ ក្នុងចំណោមពលរដ្ឋខ្មែរចាកចេញទៅបម្រើការងារនៅក្រៅប្រទេសផ្សេងៗសរុប ៨ពាន់២៧៤នាក់។









