ជប៉ុនជួបប្រទះនឹងសីតុណ្ហភាពខ្ពស់បំផុត ៤១,២អង្សាសេ

2025/07/31 01:51:33 am        85

ប្រទេសជប៉ុនបានឡើងកម្ដៅដល់កម្រិតខ្ពស់បំផុត ៤១,២អង្សាសេ នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) នេះ ដោយសីតុណ្ហភាពក៏ឡើងខ្ពស់ផងដែរដល់ ៤០អង្សាសេ នៅក្នុងរដ្ឋធានីបុរាណក្យូតូ ជាលើកដំបូងគិតចាប់តាំងពីការអង្កេតបានចាប់ផ្តើមមាន។

សីតុណ្ហភាពនៅទូទាំងពិភពលោក បានឡើងខ្ពស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលបម្រែបម្រួលអាកាសធាតុបង្កើតគំរូអាកាសធាតុធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបាន ហើយប្រទេសជប៉ុនក៏គេចមិនផុតដែរ។

ការិយាល័យអាកាសធាតុបានឲ្យដឹងថា កំណត់ត្រាថ្មីនៅថ្ងៃទី៣០ ខែកក្កដានេះ នៅភាគខាងលិចតំបន់ Hyogo បានឡើងលើសកម្រិតខ្ពស់បំផុតកាលពីមុន ៤១,១អង្សាសេ ដែលបានកើតមាននៅទីក្រុង Hamamatsu ក្នុងឆ្នាំ២០២០ និងទីក្រុង Kumagaya ក្នុងឆ្នាំ២០១៨។

កម្ដៅឡើងខ្ពស់បំផុតនេះកើតមាននៅថ្ងៃដែលប្រទេសជប៉ុន ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះរលកយក្សស៊ូណាមិ បន្ទាប់ពីមានរញ្ជួយដីកម្រិត ៨,៨រ៉ិចទ័រ នៅភាគខាងកើតប្រទេសរុស្ស៊ី។

អាជ្ញាធរបានឲ្យដឹងថា នៅតំបន់ទេសចរណ៍ដ៏ពេញនិយម Kyoto សីតុណ្ហភាពឡើងដល់ ៤០អង្សាសេ ដែលជាលើកទី១ នៅសា្ថនីយអង្កេតរបស់ខ្លួន ពោលគឺទោះបីស្ថានីយចាស់ ក្នុងឆ្នាំ១៨៨០ និងថ្មីបំផុត ក្នុងឆ្នាំ២០០២ ក៏មិនធ្លាប់បានជួបប្រទះកម្រិតខ្ពស់បែបនេះដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm