យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា មន្ទីរពេទ្យនៅដែនដីប៉ាឡេស្ទីនមួយនេះ បានរកឃើញមនុស្សស្លាប់ ៧នាក់បន្ថែមទៀត ដោយសារគ្រោះទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ ធ្វើឲ្យចំនួនមនុស្សស្លាប់ពាក់ព័ន្ធនឹងភាពអត់ឃ្លាន បានកើនឡើងដល់ ១៥៤នាក់ ។

ចំណែកឯការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ២៤នាក់ រួមទាំងក្រុមអ្នកស្វែងរកជំនួយរាប់សិបនាក់ផងដែរ ចាប់តាំងពីព្រឹកថ្ងៃពុធនេះរហូតមក ។
ខណៈពេលនោះដែរ ប្រទេសចំនួន ១៥ បានចុះហត្ថលេខាលើកិច្ចប្រកាសរួមមួយដែលដឹកនាំដោយបារាំង អំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់នៅតំបន់ហ្កាហ្សា ការដោះលែងចំណាប់ថ្នូរដែលឃុំឃាំងដោយក្រុមហាម៉ាស និងការជំរុញថ្មីរបស់សហគមន៍អន្តរជាតិឲ្យមានដំណោះស្រាយរដ្ឋ ២ សម្រាប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ។
ប្រទេសទាំងនោះ រួមមានអង់ដូរ៉ា អូស្ត្រាលី កាណាដា ហ្វាំងឡង់ បារាំង អ៊ីស្លង់ អៀរឡង់ លុចសំបួ ម៉ាល់តា នូវែលសេឡង់, ន័រវែស ព័រទុយហ្គាល់ សាន់ម៉ារីណូ ស្លូវេនី និងអេស្ប៉ាញ ៕
