ចក្រភពអង់គ្លេស៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មិនមែនជាការផ្ដល់រង្វាន់ដល់ក្រុមហាម៉ាសឡើយ

2025/07/31 02:00:49 am        118

នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) នេះ ចក្រភពអង់គ្លេស បានច្រានចោលការរិះគន់ ដែលថា ខ្លួនផ្តល់រង្វាន់ដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដោយដាក់ចេញផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប្រសិនបើអ៊ីស្រាអែលមិនចាត់វិធានការ ដើម្បីធ្វើឲ្យស្ថានភាពនៅតំបន់ហ្កាហ្សាប្រសើរឡើង និងនាំឲ្យមានសន្តិភាពទេនោះ។

ពិភពលោក បានតក់ស្លុត ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីបានមើលឃើញកុមារនៅតំបន់ហ្កាហ្សាមានសភាពស្លេកស្លាំង ហើយកាលពីថ្ងៃអង្គារ (ទី២៩ ខែកក្កដា) អ្នកឃ្លាំមើលភាពអត់ឃ្លាន បានព្រមានថា ទិដ្ឋភាពគ្រោះទុរ្ភិក្សដ៏អាក្រក់បំផុត កំពុងកើតឡើងនៅទីនោះ ហើយចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចៀសកុំឲ្យការស្លាប់មានកាន់តែច្រើនឡើង។

ការចេញឱសានវាទរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដោយកំណត់កាលកំណត់ខែកញ្ញា សម្រាប់អ៊ីស្រាអែលនោះ បានជំរុញឲ្យមានការស្តីបន្ទោសភ្លាមៗពីសមភាគីរបស់លោក នៅទីក្រុងហ្សេរុយសាឡឹម ដែលបានលើកឡើងថា ទីក្រុងឡុងដ្រ៍បានផ្តល់រង្វាន់ដល់ក្រុមហាម៉ាស និងដាក់ទណ្ឌកម្មដល់ជនរងគ្រោះនៃការវាយប្រហារឆ្លងព្រំដែនឆ្នាំ២០២៣ របស់ក្រុមនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមិនគិតថា ក្រុមហាម៉ាស «គួរតែត្រូវបានផ្តល់រង្វាន់» ដោយការទទួលស្គាល់ឯករាជ្យរបស់ប៉ាឡេស្ទីននោះឡើយ។

នៅពេលត្រូវបានសួរអំពីការរិះគន់នោះ រដ្ឋមន្ត្រីដឹកជញ្ជូនអង់គ្លេស លោកស្រី Heidi Alexander ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងសំណួរនៅក្នុងបទសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ នៅថ្ងៃទី៣០ ខែកក្កដានេះ បានបញ្ជាក់ថា វាមិនមែនជាវិធីត្រឹមត្រូវ ក្នុងការកំណត់លក្ខណៈនៃផែនការរបស់ចក្រភពអង់គ្លេសនោះទេ។

លោកស្រីបានប្រាប់វិទ្យុ LBC ថា៖ «នេះមិនមែនជាការផ្ដល់រង្វាន់ដល់ក្រុមហាម៉ាសនោះទេ។ ក្រុមហាម៉ាស គឺជាអង្គការភេរវករដ៏អាក្រក់ ដែលបានប្រព្រឹត្តអំពើឃោរឃៅដ៏គួរឲ្យភ័យខ្លាច។ តែនេះគឺពាក់ព័ន្ធនឹងប្រជាជនប៉ាឡេស្ទីន»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm