រុស្ស៊ីដកការព្រមានរលកយក្សស៊ូណាមិ សម្រាប់តំបន់ចុងភាគខាងកើតដែលរងគ្រោះដោយរញ្ជួយដីដ៏ខ្លាំង

2025/07/31 02:20:28 am        67

អាជ្ញាធរនៅឧបទ្វីប Kamchatka ចុងភាគខាងកើតរបស់រុស្ស៊ី នៅថ្ងៃពុធ (ទី៣០ ខែកក្កដា) នេះ បានឲ្យដឹងថា ការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានដកចេញ ពោលគឺជាង ១១ម៉ោង បន្ទាប់ពីរញ្ជួយដីកម្រិត ៨,៨រ៉ិចទ័រ នៅជិតឆ្នេររបស់តំបន់នេះ បានជំរុញឲ្យមានការជម្លៀសចេញ។

លោក Sergei Lebedev រដ្ឋមន្ត្រីគ្រាអាសន្នរបស់តំបន់ បានឲ្យដឹងតាមរយៈបណ្ដាញសង្គមថា៖ «អ្នកស្រុក និងភ្ញៀវទេសចរណ៍ជាទីគោរព នៅតំបន់ Kamchatka សហការីរបស់យើងមកពីក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់រដ្ឋ បានសម្រេចដកការព្រមានអំពីរលកយក្សស៊ូណាមិ»។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៨,៨រ៉ិចទ័រ បានវាយប្រហារលើឧបទ្វីប Kamchatka ភាគខាងកើតប្រទេសរុស្ស៊ី ក្នុងថ្ងៃពុធនេះ ដោយបង្កឲ្យមានរលកយក្សស៊ូណាមិ កម្ពស់រហូតដល់ទៅ ៤ម៉ែត្រ ដែលជំរុញឲ្យមានការជម្លៀសខ្លួន និងខូចខាតអគារនានា។ 

ជប៉ុន និងសហរដ្ឋអាមេរិក ក៏បានចេញការព្រមានអាសន្នពីរលកយក្សស៊ូណាមិ និងបញ្ជាជម្លៀសនៅថ្ងៃពុធនេះដែរ បន្ទាប់ពីមានគ្រោះរញ្ជួយដីនៅរុស្ស៊ី ខណៈដែលកន្លែងជាច្រើនទៀត ដូចជាកោះតៃវ៉ាន់ ហ្វីលីពីន ផ្នែកខ្លះនៃឥណ្ឌូនេស៊ី ម៉ិកស៊ិក ចិន និងប៉េរូ ហើយភាគច្រើននៃឆ្នេរខាងលិចរបស់អាមេរិក បន្តប្រកាសអាសន្ន និងជម្លៀស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm