វិមានក្រឹមឡាំង៖ គ្មានអ្នកស្លាប់ក្នុងហេតុការណ៍រញ្ជួយដី នៅ Kamchatka ខណៈប្រព័ន្ធប្រកាសអាសន្នធ្វើការបានល្អ

2025/07/31 03:30:49 am        134


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មិនមានអ្នកស្លាប់នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានរញ្ជួយដីដ៏ធំ នៅឧបទ្វីប Kamchatka នាថ្ងៃពុធ (ទី៣០ ខែកក្កដា) នេះ ហើយលោកបានសរសើរដល់សំណង់អគាររឹងមាំ និងដំណើរការយ៉ាងរលូននៃប្រព័ន្ធប្រកាសអាសន្ន។

ទូរទស្សន៍រដ្ឋរុស្ស៊ីនៅថ្ងៃពុធ បានចាក់ផ្សាយវីដេអូនៃរលកយក្សស៊ូណាមិដែលកំពុងហូរកាត់ទីក្រុងឆ្នេរនៅចុងភាគខាងកើតនៃប្រទេស ដោយនាំយកអគារ និងកម្ទេចកម្ទីចូលទៅក្នុងសមុទ្រ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៨,៨រ៉ិកទ័រ បានវាយប្រហារឆ្នេរនៃឧបទ្វីប Kamchatka ចុងភាគខាងកើតរបស់រុស្ស៊ីមុននេះ ដែលជំរុញឲ្យមានការជម្លៀស និងការព្រមានអំពីរលកយក្សស៊ូណាមិ នៅទូទាំងផ្នែកជាច្រើននៃឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក។

យោងតាមអាជ្ញាធរ បានឲ្យដឹងថា នៅក្នុងទីក្រុង Severo-Kurilsk នៃប្រទេសរុស្ស៊ី ដែលមានប្រជាជនប្រហែល ២.០០០នាក់ នៅចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រ នៅភាគនិរតីនៃចំណុចកណ្តាលគ្រោះរញ្ជួយដីនោះ រលកយក្សស៊ូណាមិ បានវាយប្រហារតំបន់កំពង់ផែ និងបានជន់លិចរោងចក្រនេសាទ ក្នុងតំបន់នេះ។

យោងតាមអភិបាលក្រុង លោក Alexander Ovsyannikov បានឲ្យដឹងថា រលកដែលមានកម្ពស់ដល់ទៅ ៤ម៉ែត្រនៅក្នុងតំបន់ខ្លះ បានទៅដល់ទីប្រជុំជននៃវិមានសង្គ្រាមលោកលើកទី២ ចម្ងាយប្រហែល ៤០០ម៉ែត្រ ពីច្រាំងសមុទ្រ។ 

លោកបាននិយាយនៅក្នុងកិច្ចប្រជុំ ស្ដីពីវិបត្តិជាមួយមន្ត្រីនៅមុននេះថា៖ «មនុស្សគ្រប់គ្នាត្រូវបានជម្លៀសចេញ។ មានពេលគ្រប់គ្រាន់ពេញមួយម៉ោង។ ដូច្នេះមនុស្សគ្រប់គ្នាត្រូវបានជម្លៀស ប្រជាជនទាំងអស់ស្ថិតនៅក្នុងតំបន់សុវត្ថិភាព»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Peskov បានប្រាប់ថា «ប្រព័ន្ធព្រមានទាំងអស់» បានដំណើរការយ៉ាងត្រឹមត្រូវ ហើយលោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងរួមទាំងសារព័ត៌ាមាន AFP ថា៖ «សូមអរព្រះគុណដល់ព្រះជាម្ចាស់។ មិនមានអ្នកបាត់បង់ជីវិតឡើយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm