មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ និង​អាជ្ញាធរ​ក្រុង​ស្ទឹងសែន រៀបចំ​ទីតាំង​ថ្មី​បន្ថែម​សម្រាប់​ចាក់​វ៉ាក់សាំងដូ​ស​ជំរុញដល់​ប្រជាពលរដ្ឋ​

2022/01/12 06:30:50 pm        413

​កំពង់ធំ​៖ មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ និង​អាជ្ញាធរ​ក្រុង​ស្ទឹងសែន រៀបចំ​ទីតាំង​ថ្មី​បន្ថែម​សម្រាប់​ចាក់​វ៉ាក់សាំង ដូ​ស​ជំរុញ (​ដូ​ស​ទី​៣) ដល់​ប្រជាពលរដ្ឋ នៅមុខ​ផ្សារ​កំពង់ធំ ដើម្បី​ផ្តល់​ភាព​ងាយ និង​ចំណាយ​ពេលវេលា កាន់​តិច​ក្នុង​ការ​ទទួលយក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​។

​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២, លោក ពេញ កែម អភិបាលរងក្រុង​ស្ទឹងសែន លើកឡើងថា ការ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ គឺជា​ផែនការ​យុទ្ធសាស្ត្រ​ការពារ​សុខា​ភាព និង​សុខុមាលភាព​ទូទៅ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ក្រោម​ការ​យកចិត្តទុកដាក់​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។

ការរៀបចំ​ទីតាំង​ថ្មី​បន្ថែម​នៅមុខ​ផ្សារ​កំពង់ធំ គឺ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទូទៅ អាជីវករ​គ្រប់រូប ក្នុង​ការទទួល​វ៉ាក់សាំង​។ លោក​បន្តថា ទីតាំង​នេះ គឺ​ផ្តល់​វ៉ាក់សាំង​សម្រាប់តែ​ដូ​ស​ទី​៣ (​ដូ​ស​ជំរុញ​) តែប៉ុណ្ណោះ​! ចំពោះ​ដូ​ស​ផ្សេងទៀត ទាំង​ដូ​ស​ទី​១ ដូ​ស​ទី​២ នៅតែ​បន្ត​ជា​ធម្មតា នៅតាម​ទីតាំង មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យបង្អែក​ទាំងអស់​នៅក្នុង​ខេត្តកំពង់ធំ​។

​លោក​អភិបាលរងក្រុង អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​អាជីវករ ដែលមាន​មុខរបរ​ល​ក់​ដូរ នៅក្នុង​ផ្សារ​ក្តី ឬ​លក់ដូរ​ចល័ត​ក្តី សូម​មក​ទទួលយក​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ទាំងអស់គ្នា ដើម្បី​ការពារ​សុខភាព​សាធារណៈ គ្រួសារ និង​សុខភាព​ខ្លួនឯង​ផងដែរ​។​

​ក្រុម​ប្រជាពលរដ្ឋ លើកឡើង​ដែរ​ថា ការទទួលយក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ក្នុងពេល​កន្លងមក​មិន​ធ្វើ​ឲ្យ​ពួកគាត់​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​នោះទេ​, ប៉ុន្តែ​ មាន​ផល​រំខាន​តិចតួច ដូចជា​ឈឺ​សាច់ដុំ ឬ​ក្តៅខ្លួន​តិចតួច​តែប៉ុណ្ណោះ​។ តែ​ផ្ទុយទៅវិញ​នេះ គឺជា​ភារកិច្ច​របស់​ពលរដ្ឋ​គ្រប់រូប​ត្រូវ​រក្សា​សុខភាព​ខ្លួនឯង និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សង្គមជាតិ​។

​តាម​របាយការណ៍​រប​ស់​លោក​វេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២, ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំង​ឡើង ចាក់​ដូ​ស​ទី​១ សរុប​ចំនួន​ជិត​ ៤៨​ម៉ឺន​នាក់​, ចាក់​ដូ​ស​ទី​២​សរុប​ចំនួន​ជាង ២៦​ម៉ឺន​នាក់​, ចាក់​ដូ​ស​ទី​៣ (​ដូ​ស​ជំរុញ​) មាន​ចំនួន​សរុប​ជិត​៥​ម៉ឺន នាក់​។ កុមារ​អាយុ​១២-១៧​ឆ្នាំ ចាក់​ដូ​ស​ទី​១ សរុប​ជាង ៩​ម៉ឺន​នាក់​, ចាក់​ដូ​ស​ទី​២ សរុប​ជាង​៨​ម៉ឺន​នាក់​។ កុមារ​អាយុ ០៦-១១​ឆ្នាំ​ចាក់​ដូ​ស​ទី​១ សរុប​ចំនួន​ជិត​១០​ម៉ឺន​នាក់​, ចាក់​ដូ​ស​ទី​២ សរុប​ចំនួន​ជាង​៩​ម៉ឺន​នាក់​។ កុមារ​អាយុ ០៥​ឆ្នាំ​ចាក់​ដូ​ស​ទី​១ ​សរុប​ចំនួន ជាង​១​ម៉ឺន​នាក់ និង ចាក់​ដូ​ស​ទី​២ សរុប​ចំនួន​ជិត ៨​ពាន់​នាក់​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm