កាណាដាគ្រោងចូលរួមជាមួយបារាំង និងអង់គ្លេស ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2025/07/31 08:10:25 am        276

លោកនាយករដ្ឋមន្ត្រី Mark Carney បាននិយាយថា ប្រទេសកាណាដា គ្រោងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងខែកញ្ញា ដោយក្លាយជាប្រទេសទីបីរបស់ក្រុមប្រទេស G7 ដែលធ្វើសេចក្ដីប្រកាសបែបនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។   លោក Carney បាននិយាយថា វិធានការនេះគឺអាស្រ័យលើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ រួមទាំងអាជ្ញាធរប៉ាឡេស្ទីនដែលនឹងរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយដោយគ្មានក្រុមហាម៉ាស។

ការថ្លែងរបស់លោកធ្វើឡើងមួយថ្ងៃបន្ទាប់ពីចក្រភពអង់គ្លេស បានប្រកាសថាខ្លួននឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងខែកញ្ញា លុះត្រាតែអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ និងលក្ខខណ្ឌផ្សេងទៀត និងមួយសប្តាហ៍បន្ទាប់ពីប្រទេសបារាំងបានបង្ហាញផែនការស្រដៀងគ្នានេះ។   

ក្រសួងការបរទេសអ៊ីស្រាអែលបានច្រានចោលការប្រកាសរបស់កាណាដា ដោយហៅថាជារង្វាន់សម្រាប់ក្រុមហាម៉ាស។ ប្រទេសភាគច្រើន ១៤៧ ក្នុងចំណោមរដ្ឋសមាជិក១៩៣ របស់អង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន។   

លោក Carney បាននិយាយថា ប្រទេសកាណាដានឹងទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីននៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ។

ឯកអគ្គរដ្ឋទូត និងអ្នកការទូតកាណាដាជិត២០០នាក់ បានចុះហត្ថលេខាលើលិខិតមួយកាលពីថ្ងៃអង្គារអំពាវនាវឲ្យលោក Carneyទទួលស្គាល់រដ្ឋប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am