កូរ៉េ ផ្តល់ជំនួយសម្ភារៈបរិក្ខារវេជ្ជសាស្រ្តដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

2022/01/13 01:35:42 am        376

ភ្នំពេញ ៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) បានផ្តល់ជំនួយសម្ភារៈបរិក្ខារវេសាស្រ្តសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា, នៅឃ្លាំងឱសថកណ្តាល ក្រសួងសុខាភិបាល រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ។ 

​ក្នុងពិធីប្រគល់-ទទួលនេះ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការ តំណាងឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន សាធារណរដ្ឋកូរ៉េ ដែលតែងតែផ្តល់នូវការគាំទ្រទាំងបច្ចេកទេស ក៏ដូចជាថវិកា ក្នុងការជួយដល់វិស័យសុខាភិបាលនៅកម្ពុជា ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការផ្គត់ផ្គង់សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត។ ក្នុងនោះលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានជម្រាបជូនភាគីកូរ៉េ អំពីស្ថានភាពក្នុងការគ្រប់គ្រង នៃការរីករាលដាលជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានចូលមកដល់កម្ពុជា គិតរហូតមកដល់ឥលូវនេះ មានចំនួនជាង២០០ករណី ដែលភាគច្រើនបំផុត ជាករណីនាំចូល ទន្ទឹមនឹងនោះក៏មានករណីឆ្លងចូលក្នុងសហគមន៍ផងដែរ។

ជាមួយគ្នានោះដែរ លោក ហ្យន់ជូន នោ (Hyunjun RHO) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) ប្រចំាប្រទេសកម្ពុជា បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសបានផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជា រួមទាំងជនជាតិបរទេស ដែលក្នុងនោះក៏មានជនជាតិកូរ៉េ ផងដែរ។

សូមបញ្ជាក់ផងដែរថា ជំនួយដែលសាធារណរដ្ឋកូរ៉េ ប្រគល់ជូនក្រសួងសុខាភិបាល នាថ្ងៃនេះ រួមមាន រថយន្តគិលានសង្រ្គោះចំនួន១០គ្រឿង និងឧបករណ៍ធ្វើតេស្តរហ័សចំនួន៨៣,៣២៥ឃីត គឺជាកញ្ចប់ថវិកានៅក្នុងគម្រោង គាំពារសុខភាព មាតា និងទារក នៅតំបន់ភូមិភាគឦសាន ដែលមានខេត្តរតនៈគីរី និងខេត្តមណ្ឌលគីរី នៃប្រទេសកម្ពុជា។ គម្រោងនេះ គឺជាគម្រោងពង្រឹងសមត្ថភាពនៃកម្មវិធីគាំពារមាតា និងទារក ក្នុងខេត្តទាំងពីរនេះ រយៈពេល៥ឆ្នាំ(២០១៩-២០២៣) ដែលមានថវិកាសរុប៧លានដុល្លារអាមេរិក ប៉ុន្តែជំនួយនាថ្ងៃនេះ គឺជាផ្នែកមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm