ការរញ្ជួយជាបន្តបន្ទាប់ត្រូវបានកត់ត្រា នៅភាគអាគ្នេយ៍ប្រទេសកាតេម៉ាឡា ជាកន្លែងដែលការបំផ្លាញ និងអ្នកស្លាប់ពីរនាក់ ត្រូវបានរាយការណ៍។ យោងតាមអ្នកសម្របសម្រួលជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ (Conred) បានឲ្យដឹងថា ការរញ្ជួយដីមានទំហំខ្ពស់បំផុតដែលបានឈានដល់៥,៨ ដឺក្រេ។

កាលពីថ្ងៃពុធ ទី៣០ ខែកក្កដា ភាពអាសន្នសរុបចំនួន១៦លើក ត្រូវបានរាយការណ៍ ខណៈមនុស្ស៥២០ នាក់ស្ថិតនៅក្នុងទីជម្រក មនុស្ស២៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមនុស្ស២នាក់បានស្លាប់។

អ្នកសម្របសម្រួលជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ (Conred) បានរាយការណ៍ផងដែរថា លំនៅឋានចំនួន៧៦ខ្នងបានរងការខូចខាត ក្នុងនោះ៣១ រងការបំផ្លាញធ្ងន់ធ្ងរ។ អ្នកស្រុក Jutiapa បានរៀបរាប់ពីផលប៉ះពាល់នៃការរញ្ជួយដីនៅក្នុងសហគមន៍របស់ពួកគេ។ អ្នកស្រុកបាននិយាយថា "ការរញ្ជួយដីមានស្ថានភាពខ្លាំង ជាពិសេសលើកទីមួយមានកម្លាំងខ្លាំងជាងលើកទីពីរ និងទីបី។ វាជាអ្វីដែលយើងមិនធ្លាប់បានជួបប្រទះនៅទីនេះ»។