ថ្នាក់ដឹកនាំរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀស​សឹក នៅខេត្តព្រះវិហារ

2025/07/31 08:42:54 pm        326

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី រួមជាមួយ ឯកឧត្តម វង សូត អនុ​ប្រធាន​ទី២ រដ្ឋសភា និងឯកឧត្តម លោកជំទាវសមាជិក សមាជិការដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក​នូវ​អំណោយ​មួយ​ចំនួន​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​ចំនួន ៤៥០០គ្រួសារ ដែលបានមកស្នាក់នៅជាបណ្ដោះអាសន្ន នៅមណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍៥០០០ដើម ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនភៀសសឹក ថ្នាក់ដឹកនាំរដ្ឋសភា និង​ប្រជា​ពលរដ្ឋ​ បានធ្វើការស្មិងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធ​វីរៈ​កងទ័ព​ដែល​បាន​ពលី​ជីវិត​លើ​សម​រភូមិ​ប្រយុទ្ធ​ជា​មួយ​កង​ទ័ពថៃ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរាយការណ៍ជូន ថ្នាក់ដឹកនាំរដ្ឋសភា ថាបច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​បានជម្លៀសមកកាន់មណ្ឌលសុវត្ថិភាព មាន១៥ទីតាំង និងផ្ទះសាច់ញាតិ ៧ក្រុង ស្រុក​ សរុបចំនួន ៩,៩៩៤គ្រួសារ ស្មើនឹងចំនួន ៣២,៥៥៨នាក់។ ដោយឡែក សម្រាប់​មណ្ឌល​វត្តពោធិ៍ ៥០០០ដើម នេះ មានចំនួន ៤,៧៨៩គ្រួសារ ស្មើនឹង ១៦,២១៣នាក់ ។

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹក​រលឹក​ពី​សំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហា​រដ្ឋ​សភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុវត្ថិភាព និងការរស់​នៅ​របស់​បង​ប្អូន​ដែល​កំពុងជួបទុក្ខលំបាកក្នុងគ្រាដែលត្រូវភៀសសឹក ចាក​ចោល​ពី​ផ្ទះ​សម្បែង​បែប​នេះ​។

ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានលើកឡើងថា ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និង​ជន​ស៊ីវិល​ស្លូត​ត្រង់​។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម​ដែល​មិន​អាច​យក​មកជាមួយបាន ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗអាក់​ខាន​ការ​សិក្សា​ ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។ ទុក្ខលំបាកទាំងនេះ គឺកាន់តែ​ធ្វើ​ឱ្យ​យើង​ទាំង​អស់គ្នាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព។ ដូច្នេះហើយ សន្តិភាព គឺ​ពិត​ជា​មាន​តម្លៃណាស់ ដែលភាគីទាំងអស់ត្រូវចូលរួមថែរក្សា និងការពារឱ្យខាងតែបាន។

នា​ឱកាស​នោះ ឯកឧត្តមប្រធានរដ្ឋសភាស្តីទី បានជម្រាប​ជូន​ពុក​ម៉ែ​បង​ប្អូន​នូវ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់​ពី​ជំនួប​ពិភាក្សា រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃ​​ បាន​ឯកភាព​គ្នា​លើបទ ឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលបានចូលជាធរមាន កាលពីវេលា​រំលង​អធ្រាត្រ​ម៉ោង ២៤:០០នាទីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយ​ភាគី​ទាំង​ពីរ​បាន​បញ្ឈប់​ការ​ប្រយុទ្ធតតាំងគ្នាទាំងស្រុង។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏ សូម​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែល​បាន​ផ្តួចផ្តើមគំនិតបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ ដែល​គំនិត​នេះ​គឺ​ជា​សមិទ្ធផលដ៏អស្ចារ្យ បានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើនទាំងនៅកម្ពុជានិងថៃ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អី​ប្រា​ហ៊ីម​ ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ និង​បង្កើត​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀងប​ទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀង ឈប់បាញ់ និងសន្តិភាពនេះ កំពុង​ទទួល​បាន​លទ្ធ​ផលល្អ និងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើឱ្យពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្ន និង​រក្សា​ខ្លួន​នៅ​ទីតាំងសុវត្ថិភាពរហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។ បើ​ទោះ​ជា​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន​ក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ដ នៅតែ​បន្ត​មើល​ថែ​ពុក​ម៉ែ​បង​ប្អូន​ភៀស​ខ្លួន​ទាំងអស់ រហូតដល់ពេលមានស្ថិរភាពនៅតំបន់ព្រំដែន ដែល​អាច​ឱ្យ​ពុក​ម៉ែ​បង​ប្អូន​អាច​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែងវិញ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានសំណូមពរឱ្យបងប្អូនភៀសសឹកកំពុងរស់នៅទីនេះ មេត្តា ថែរក្សាសុខភាពជាចម្បង ដោយរស់នៅស្អាត ហូបទឹកស្អាត និងមានអនាម័យ សូម​ប្រើ​ប្រាស់​បង្គន់​អនាម័យគ្រប់ពេលវេលា និងចូលរួមសម្អាតទាំងអស់គ្នា មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូ​ន​ចៅ​តូចៗ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ សូមឱ្យបងប្អូនសម្រាកក្នុងមុងឱ្យបានត្រឹមត្រូវ ជៀស​វាង​ជំងឺ​គ្រុន​ឈាម ដោយសារបច្ចុប្បន្នជារដូវវស្សាមានភ្លៀងធ្លាក់ សម្បូរមូសគ្រប់ប្រភេទ។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋសភា​នាំ​យក​មក​ប្រគល់​ជូនដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ភៀស​សឹក​នា​ពេល​នេះ​ មានចំនួន៤៥០០កញ្ជប់ សម្រាប់ចែកជូន៤៥០០គ្រួសារ ដែលក្នុង១គ្រួសារ​ទទួល​បាន​១​កញ្ចប់​ ក្នុងនោះមាន៖ អង្ករ ប៊ីចេង អំបិល ខ្ទឹមស ម្ទេសម៉ត់ ទឹកបរិសុទ្ធ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ទៀត​ជា​ច្រើនមុខ រួមទាំងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។

ក្នុង​ឱកាស​នោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្តម វង សូត ព្រមទាំងគណៈ​ប្រតិភូ ​បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ៧អង្គ ក្នុងមួយអង្គ សាដក០១ និងបច្ច័យ ៦​ម៉ឺន​រៀល​ ព្រមទាំង ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្តចំនួន១១.៥៩០.០០០រៀល សម្រាប់​ចូល​រួម​កសាង ព្រះពុទ្ធបដិមាក្នុងវត្តពោធិ៍ ៥០០០ដើម ផងដែរ៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm