លោក Abbas សម្តែងការដឹងគុណចំពោះបណ្តាប្រទេស ដែលបានប្រកាសពីចេតនាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2025/07/31 09:51:20 pm        115

ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានសម្តែងការដឹងគុណចំពោះប្រទេសដែលបានយល់ព្រមពិចារណាពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយបាននិយាយថា ការទទួលស្គាល់បែបនេះ នឹងក្លាយជាជំហានប្រវត្តិសាស្ត្រមួយ ឆ្ពោះទៅរកសន្តិភាពនៅក្នុងតំបន់។

អាជ្ញាធរជាតិប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកប្រធានអាជ្ញាធរនេះ បានវាយតម្លៃខ្ពស់ចំពោះជំហរដ៏អង់អាចរបស់បណ្តាប្រទេសជាមិត្ត ដែលបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះដំណោះស្រាយរដ្ឋទាំងពីរ និងសន្តិភាពដោយផ្អែកលើច្បាប់អន្តរជាតិ»។ លោក អាបាស បានសង្កត់ធ្ងន់ថា ការទទួលស្គាល់របស់ប្រទេសទាំងនេះចំពោះរដ្ឋប៉ាឡេស្ទីន ឬការប្រកាសត្រៀមខ្លួនក្នុងការទទួលស្គាល់នេះ គឺជំហានប្រវត្តិសាស្ត្រមួយ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល។

លោក អាបាស បានសម្តែងការដឹងគុណចំពោះជំហរនេះ ហើយបានអំពាវនាវឲ្យប្រទេសផ្សេងទៀតចូលរួម និង «រួមចំណែកក្នុងការជំរុញដំណើរការនយោបាយ» ដោយផ្អែកលើគោលការណ៍នៃរដ្ឋពីរសម្រាប់ប្រជាជនពីរ។

នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន ១៥ បានគាំទ្រគំនិតនៃការពិចារណាអំពីលទ្ធភាពនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បន្ទាប់ពីសន្និសីទស្តីពីបញ្ហានេះ ដែលបានធ្វើឡើង នៅទីក្រុងញូវយ៉ក។ សំណើនេះ ត្រូវបានគាំទ្រដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី អង់ដូរ៉ា អៀរឡង់ អ៊ីស្លង់ អេស្ប៉ាញ កាណាដា លុចសំបួរ ម៉ាល់តា នូវែលសេឡង់ ន័រវែស ព័រទុយហ្គាល់ សាន់ម៉ារីណូ ស្លូវេនី ហ្វាំងឡង់ និង បារាំង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm