លោក Trump ប្រកាសដាក់ពន្ធ ៥០% ជាផ្លូវការលើប្រេស៊ីល រួមនឹងទណ្ឌកម្ម ប៉ុន្តែវិស័យសំខាន់ៗបានរួចខ្លួន

2025/07/31 03:18:53 pm        225

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (៣០ កក្កដា) បានដំឡើងពន្ធ ៥០% ជាផ្លូវការលើទំនិញប្រេស៊ីលភាគច្រើនចាប់ពីថ្ងៃទី០៦ ខែសីហា ខាងមុខនេះ ព្រោះតែអ្វីដែលលោកហៅថាជា "ការតាមទាញទម្លាក់ដ៏អាក្រក់" ប្រឆាំងនឹងអតីតប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ប៉ុន្តែបានបន្ទន់ជំហរបន្តិចដោយការមិនរាប់បញ្ចូលវិស័យសំខាន់ៗដូចជាយន្តហោះ ថាមពល និងទឹកក្រូច ពីការយកពន្ធធ្ងន់ធ្ងរបែបនេះ។

លោក Trump បានប្រកាសពីពន្ធគយថ្មីនេះ ដែលជាតួលេខជ្រៅបំផុតមួយក្នុងសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ខណៈរដ្ឋបាលរបស់លោកក៏បានដាក់ទណ្ឌកម្មលើចៅក្រមតុលាការកំពូលប្រេស៊ីលមួយរូបផងដែរ ដែលត្រួតពិនិត្យរឿងក្តីរបស់លោក Bolsonaro លើបទចោទធ្វើរដ្ឋប្រហារ។

ក្រឹត្យដំឡើងពន្ធចុងក្រោយបង្អស់របស់លោក Trump និងការដាក់ទណ្ឌកម្មនេះ បានធ្វើឡើងបន្ទាប់ពីភាពរកាំរកូសជាច្រើនសប្តាហ៍ជាមួយលោកប្រធានាធីបតីប្រេស៊ីល Luiz Inacio Lula da Silva ដែលបានប្រដូចលោក Trump ទៅនឹង "អធិរាជ"។ លោក Lula កាលពីថ្ងៃពុធ បាននិយាយថា ប្រេស៊ីលមានឆន្ទៈក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក៏ព្រមានថាខ្លួននឹងមិនបោះបង់ចោលនូវវិធានការសងសឹកសម្រាប់ការពារខ្លួននោះទេ។

ក្រឹត្យរបស់លោក Trump បានផ្ដល់ភាពផ្លូវការលើពន្ធ ៥០% ដែលលោកបានគំរាមកំហែងប្រេស៊ីលយូរមកហើយ ប៉ុន្តែក្រឹត្យនេះមិនរាប់បញ្ចូលការនាំចេញសំខាន់ៗជាច្រើនរបស់ប្រេស៊ីលទៅកាន់អាមេរិកនោះទេ រួមទាំងយន្តហោះស៊ីវិល សមាសធាតុដែកឆៅ លោហៈធាតុដ៏មានតម្លៃ កម្ទេចឈើអាចម៍រណា ថាមពល និងជីកសិកម្មជាដើម៕

អត្ថបទដែលទាក់ទង

លោក Orban បង្កើនយុទ្ធនាការប្រឆាំងអ៊ុយក្រែន ខណៈសមរភូមិនៃការបោះឆ្នោតកាន់តែតានតឹង
2026/01/16 08:50:11 pm        1
លោក Putin ប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីអ៊ីរ់ង់ថា រុស្ស៊ីមានឆន្ទៈជួយសម្របសម្រួល
2026/01/16 08:47:49 pm        2
មីយ៉ាន់ម៉ាចា្រនចោលការចោទប្រកាន់គ្មានភស្តុតាងរបស់ ICJ ជុំវិញអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា
2026/01/16 08:45:43 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Orban បង្កើនយុទ្ធនាការប្រឆាំងអ៊ុយក្រែន ខណៈសមរភូមិនៃការបោះឆ្នោតកាន់តែតានតឹង

2026/01/16 08:50:11 pm
​លោក Putin ប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីអ៊ីរ់ង់ថា រុស្ស៊ីមានឆន្ទៈជួយសម្របសម្រួល
2026/01/16 08:47:49 pm
​មីយ៉ាន់ម៉ាចា្រនចោលការចោទប្រកាន់គ្មានភស្តុតាងរបស់ ICJ ជុំវិញអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា
2026/01/16 08:45:43 pm
​នូវែលហ្សេឡង់បិទស្ថានទូត នៅអ៊ីរ៉ង់ ដោយសារ «ស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅៗ»
2026/01/16 08:43:31 pm
​តំបន់ចាយប្រាក់អឺរ៉ូ មានអតិរេកពាណិជ្ជកម្ម ១១,៥ពាន់លានដុល្លារ នៅខែវិច្ឆិកាឆ្នាំមុន
2026/01/16 08:38:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/16 12:46:44 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/15 04:26:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/15 03:31:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/11 02:02:17 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am