លោក Trump៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកាណាដា អាចនឹងពិបាក ក្រោយទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2025/07/31 10:59:22 pm        89

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) នេះ បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកាណាដា នឹងពិបាកកើតឡើង បន្ទាប់ពីប្រទេសនេះបានប្រកាសថា ខ្លួនកំពុងគាំទ្រភាពជារដ្ឋរបស់ប៉ាឡេស្ទីន។

នាយករដ្ឋមន្ត្រី លោក Mark Carney បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសកាណាដានឹងគ្រោងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ក្នុងខែកញ្ញា ជាការសម្រេចដែលនាំឲ្យមានការថ្កោលទោសភ្លាមៗពីអ៊ីស្រាអែល។

តែយ៉ាងណាក្ដី លោក Carney បានបញ្ជាក់ថា ចំណាត់ការនេះ គឺអាស្រ័យលើអាជ្ញាធរប៉ាឡេស្ទីនប្តេជ្ញាចិត្តធ្វើកំណែទម្រង់សំខាន់ៗ ក្នុងនោះរួមទាំងការសើរើឡើងវិញនូវប្រព័ន្ធអភិបាលកិច្ចរបស់ខ្លួន និងការរៀបចំការបោះឆ្នោតសកល នៅឆ្នាំ២០២៦ ដែលក្រុមហាម៉ាសនឹងមិនអាចចូលរួមបានឡើយ។ 

លោក Carney បានប្រាប់ថា «លទ្ធភាពនៃដំណោះស្រាយរដ្ឋ២ កំពុងត្រូវបានរលាយបន្តិចម្ដងៗ នៅចំពោះមុខយើង» ដោយលោកបានបន្ថែមថា កាណាដាកំពុងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីធានាឲ្យបានថា ដំណោះស្រាយបែបនេះនៅតែអាចដំណើរការបាន។ លោក Carney បានសង្កត់ធ្ងន់ថា៖ «កាណាដាបានប្តេជ្ញាចិត្តជាយូរមកហើយ ចំពោះដំណោះស្រាយរដ្ឋ២ ពោលគឺជារដ្ឋប៉ាឡេស្ទីនឯករាជ្យ ឋិតថេរ និងអធិបតេយ្យភាពដែលរស់នៅក្បែររដ្ឋអ៊ីស្រាអែល ក្នុងសន្តិភាព និងសន្តិសុខ»។

ចំណាត់ការនេះធ្វើឲ្យកាណាដាស្របជាមួយបារាំង ដែលបានសន្យាទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងខែកញ្ញា និងចក្រភពអង់គ្លេសដែលបានប្រាប់ថា ខ្លួននឹងធ្វើតាមដែរ ប្រសិនបើអ៊ីស្រាអែលមិនយល់ព្រមលើលក្ខខណ្ឌនានា ក្នុងនោះរួមទាំងការមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។

មន្ត្រីសេតវិមានម្នាក់ដែលដឹងពីគោលជំហររបស់លោក Trump បាននិយាយថា លោកប្រធានាធិបតី ជឿថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺស្មើនឹង «ការផ្តល់រង្វាន់ដល់ក្រុមហាម៉ាស» ហើយថា «ក្រុមនេះមិនសមទទួលបានរង្វាន់នោះឡើយ»៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm