ចិនអំពាវនាវឲ្យមានជំនួបបន្ថែមទៀតជាមួយអាមេរិក និងរំលឹកកុំឲ្យមានការប្រឈមមុខដាក់គ្នា

2025/07/31 11:30:21 pm        127

បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃពុធ (ទី៣០ ខែកក្កដា) បានអំពាវនាវឲ្យមានជំនួបបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក និងបានរំលឹកកុំឲ្យមានការប្រឈមមុខដាក់គ្នា រវាងមហាអំណាចពិភពលោកទាំង២។

ក្រសួងបានឲ្យដឹងថា លោក Wang បានធ្វើការអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងកិច្ចប្រជុំ នៅទីក្រុងប៉េកាំងជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរួមមានទាំងនាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs, Boeing និង Apple ផងដែរ។ លោក Wang ត្រូវបានដកស្រង់សម្តី ដែលនិយាយថា៖ «ប្រទេសចិនមានឆន្ទៈ ក្នុងការបង្កើនការជួបគ្នាជាមួយសហរដ្ឋអាមេរិក ជៀសវាងបង្កើតកំហុសឆ្គង ដោះស្រាយការខ្វែងគំនិតគ្នា និងស្វែងរកកិច្ចសហប្រតិបត្តិការ»។

ការកត់សម្គាល់របស់លោក បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមអ្នកចរចាជាន់ខ្ពស់របស់ចិន និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មចុងក្រោយបង្អស់ នៅទីក្រុង Stockholm ប្រទេសស៊ុយអែត ដោយភាគីទាំង២ បានយល់ព្រមស្វែងរកការបន្តផ្អាកសង្គ្រាមពន្ធរយៈពេល ៩០ថ្ងៃរបស់ប្រទេសទាំង២ ដែលបានឈានដល់កាលពីខែឧសភា។

លោក Wang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-អាមេរិក ត្រូវបានប៉ះពាល់ដោយព្រឹត្តិការណ៍វិវត្តន៍ជាសកល ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសក្ដានុពលអន្តរជាតិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm