នាយករដ្ឋមន្ត្រីលីទុយអានី លាលែងពីតំណែង បន្ទាប់ពីមានការតវ៉ា

2025/08/01 12:12:11 am        119

នាយករដ្ឋមន្ត្រីលីទុយអានី លោក Gintautas Paluckas បានសម្រេចលាលែងពីតំណែង បន្ទាប់ពីមានដំណើរការស៊ើបអង្កេត លើសកម្មភាពអាជីវកម្មរបស់លោក ដែលបានបណ្តាលឲ្យមានការតវ៉ានៅក្នុងរដ្ឋធានីរបស់ប្រទេសបាល់ទិកមួយនេះ ដោយអំពាវនាវឲ្យលោកលាលែងពីតំណែង។

ប្រធានាធិបតីរបស់ប្រទេសនេះ លោក Gitanas Nausėda បានប្រកាសពីការលាលែងពីតំណែងរបស់លោក Paluckas ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី៣១ ខែកក្កដា) នេះ។

ហើយលោក Paluckas បានបញ្ជាក់ពីព័ត៌មាននេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយគណបក្សសង្គមប្រជាធិបតេយ្យ (LSDP) របស់លោក។ លោក Paluckas បានឡើងកាន់តំណែងនេះ កាលពីចុងឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលចម្រុះ ៣គណបក្ស ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតសភា ក្នុងខែតុលា។

ការលាលែងរបស់លោក នាពេលនេះ ទំនងជាធ្វើឲ្យរដ្ឋាភិបាលទាំងមូលដួលរលំ ដោយគណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានរំពឹងថា នឹងលាលែងពីតំណែងផងដែរ។ ការពិភាក្សាបង្កើតរដ្ឋាភិបាលចម្រុះថ្មី ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

លោក Paluckas បានប្រឈមនឹងរឿងអាស្រូវ ជុំវិញអាជីវកម្មរបស់លោក ក្នុងនោះរួមមានទាំងករណីខ្លះដែលបានកើតឡើងជាង ១ទសវត្សរ៍មុន។ ការស៊ើបអង្កេតដោយប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថា រូបលោកមិនដែលបង់សោះឡើយនូវប្រាក់ផាកពិន័យចំនួន ១៦.៥០០អឺរ៉ូ (១.៩០០ដុល្លារ) បន្ទាប់ពីលោកត្រូវបានកាត់ទោសក្នុងឆ្នាំ២០១២ ពីបទប្រព្រឹត្តខុសលើដំណើរការដេញថ្លៃ សម្រាប់សេវាកម្មសម្លាប់សត្វកណ្ដុរ នៅរដ្ឋធានី Vilnius៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm