សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដោយសារ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​

2022/01/13 10:44:03 am        487

​សហរដ្ឋអាមេរិក៖ ក្រសួង​រតនាគារ​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ ​បាន​ដាក់​ទណ្ឌកម្ម​លើ​ជន​ជាតិ​កូរ៉េខាងជើង​ចំនួន​ ៥​នាក់​សម្រាប់​អ្វី​ដែល​ខ្លួន​និយាយ​ថា ពួកគេ​ទាំងនោះ​មាន​តួនាទី​ទិញ​ទំនិញ ​សម្រាប់​ផលិត​អាវុធ​ប្រល័យ​លោករបស់​កូរ៉េខាងជើង និង​កម្មវិធី​ទាក់ទង​នឹង​មី​ស៊ី​លបាលី​ស្ទីក​។​

​ក្រសួង​រតនាគារ​ខាងលើ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា សកម្មភាព​របស់​ខ្លួន​មាន​ឡើង​បន្ទាប់ពី​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ​៦​លើក​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០២១​ ដោយ​ប្រទេស​កូរ៉េខាងជើង ​ដោយ​កត់​សម្គាល់​ថា ពួកគេ​បាន​រំលោភ​លើ​សេចក្ដី​សម្រេច​នានា​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ។​ ​អនុរដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិកទទួលបន្ទុក​ឃ្លាំមើល​អំពើ​ភេរវកម្ម និង​ចារកម្ម​ហិរញ្ញវត្ថុ លោក ​Brian E Nelson បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ចំណាត់ការ​ថ្ងៃនេះដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ​ដែល​នៅ​តែ​បន្ត​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ទប់ទល់​ទៅនឹង​អាវុធ​ប្រល័យ​លោក និង​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង កំណត់​គោ​ល​ដៅបន្ត​លើ​ការប្រើប្រាស់​តំណាង​ក្រៅប្រទេស​ដែល​កូរ៉េខាងជើង កំពុង​ធ្វើ​ដើម្បី​ទិញ​ទំនិញ​ខុសច្បាប់សម្រាប់​ការផលិត​អាវុធ​។​

​ការបាញ់​មី​ស៊ី​ល​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង គឺជា​ភស្តុតាង​បន្ថែមទៀតបញ្ជាក់ថា ខ្លួន​នៅតែ​បន្ត​ជំរុញ​កម្មវិធី​ដែល​ត្រូវបាន​ហាមប្រាម ទោះបីជា​មានការ​អំពាវនាវ​ឲ្យ​មាន​ការចរចា​ខាង​ការទូត និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពី​សហគមន៍​អន្តរជាតិ​ក៏ដោយ​។​ ​ក្នុងចំណោម​អ្នក​ដែល​រង​ទណ្ឌកម្ម​ទាំងនោះ មាន​ជនជាតិ​កូរ៉េខាងជើង​ម្នាក់ដែល​រស់នៅក្នុង​ប្រទេស​រុស្ស៊ី ដែល​ក្រសួង​រតនាគារ​អាមេរិក​និយាយថា ​បាន​ទិញ​សម្ភារៈ​ពី​ប្រទេស​រុស្ស៊ី​ឲ្យ​ទៅ​កូរ៉េខាងជើង ក៏ដូចជា​ជនជាតិ​កូរ៉េខាងជើង​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ចិនចំនួន ​៤​នាក់​ទៀតដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ទិញ​ទំនិញ​ពី​ប្រទេស​ចិន សម្រាប់​កម្មវិធី​អាវុធ​របស់​កូរ៉េខាងជើង៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        381
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm