សម្តេចប្រធានរដ្ឋសភាបានជម្រាបប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ថា កម្ពុជាបាន​កំពុង​អនុវត្ត​បទ​ឈប់​បាញ់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បីផលប្រយោជន៍ពលរដ្ឋទូទៅ

2025/08/01 12:16:18 am        552

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែល​ជា​ថ្ងៃទី​៤​នៃ​ការ​បំពេញបេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានជួប​ពិភាក្សា​ការងារ​ជាមួយ​ លោកជំទាវ Juila Klockner ប្រធានព្រឹទ្ធសភាអាល្លឺម៉ង់ នៅក្នុង​ការ​ពង្រឹង​ពង្រីក​ចំណង​មិត្តភាព​ កិច្ចសហប្រតិបត្តិការ​ប្រទេស​ទំាង​ពីរ​ទំាង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង នាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋនិងប្រទេសទំាងពីរ ក៏ដូចជាការធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាពជូនពលរដ្ឋជាសកល។ សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវអំណរគុណ និង​ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសភា​អាល្លឺម៉ង​ដែល​មាន​ឆន្ទៈ​ចូល​រួម​កិច្ច​សហ​ប្រតិបត្តិការគ្រប់កម្រិត ដែលញ៉ាំងឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បានជម្រាបជូនថ្នាក់ដឹកនាំសភាអាល្លឺម៉ង់ពីបទឈប់បាញ់ដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។ កិច្ចព្រមព្រៀងនេះបានផ្តួចផ្តើមឡើងដោយ ឯកឧត្តមប្រធានាធិបតីអាមេរិក ដោយមានការសម្របសម្រួលផ្តល់ទីតំាងចរចា ដោយឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនរបស់អាស៊ាន និងមានការចូលរួមសង្កេតការណ៍ពីបណ្តាប្រទេសជាមិត្តមួយចំនួនទៀត ដែលក្នុងនោះក៏មានតំណាងសាធារណរដ្ឋប្រជាមានិតចិន ផងដែរ។ កិច្ចព្រមព្រៀងឈប់បាញ់នេះ គឺជាក្តីប្រាថ្នាចង់បានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងពលរដ្ឋកម្ពុជាទំាងក្នុងនិងក្រៅប្រទេស។ កម្ពុជានឹងខិតខំអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានម៉ឺងម៉ាត់បំផុត មានប្រសិទ្ធភាពខ្ពស់ ដើម្បីសុខសន្តិភាពពលរដ្ឋទំាងសងខាង។

លោកជំទាវ Juila Klockner បានយល់ស្របចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ដោយបានគូសបញ្ជាក់ថាសន្តិភាពមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍ។ ពលរដ្ឋទូទំាងសកលលោកត្រូវការសន្តិភាព។ ប្រទេសអាល្លឺម៉ង់ចូលរួមគំាទ្រ លើកទឹកចិត្តដល់ការអនុវត្តបទឈប់បាញ់នេះ ឱ្យមានប្រសិទ្ធភាពជាយូរអង្វែងទៅ។

ប្រធានព្រឹទ្ធសភាអាល្លឺម៉ង បានសម្តែងការអបអរសាទរពីការរីកចម្រើនរបស់កម្ពុជា នៅក្នុងនោះលោកជំទាវ បានគូសបញ្ជាក់ថាអាល្លឺម៉ង់បានជំរុញការវិនិយោគនៅកម្ពុជាលើឧស្សាហកម្មធុនធ្ងន់មានឧស្សាហកម្មរថយន្តជាដើម។ អាល្លឺម៉ង់ចាប់អារម្មណ៍ក្នុងការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ប្រទេសអាល្លឺម៉ង់ ដែលបានចូលរួមចំណែកជួយស្វែងរកសន្តិភាព និងស្តារសេដ្ឋកិច្ច សង្គមដល់កម្ពុជាតំាងពីដើមរហូតមក។ សភាកម្ពុជាស្វាគមន៍ការអញ្ជើញចូលរួមរបស់គណៈប្រតិភូ អាល្លឺម៉ង់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ហើយភ្ជាប់នឹងការចូលរួមនេះ កម្ពុជាអញ្ជើញឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សភាអាល្លឺម៉ង់ផងដែរ ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាសង្កត់ធ្ងន់ថាអាល្លឺម៉ង់ជាមិត្តល្អ ស្មោះត្រង់និងទុកចិត្តខ្ពស់របស់កម្ពុជា៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm