ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សនយោបាយលីបង់ទាំងអស់ ចាំបាច់ត្រូវចាប់យកឱកាស និងប្រគល់អាវុធរបស់ពួកគេ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលទីក្រុងវ៉ាស៊ីនតោន បង្កើនសម្ពាធលើក្រុមហេសបូឡា ឲ្យបោះបង់ចោលអាវុធរបស់ខ្លួន។
លោកបានបន្ថែមថា ប្រទេសនេះ នឹងស្វែងរកប្រាក់ចំនួន ១ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ១០ឆ្នាំ ដើម្បីជួយដល់កងទ័ព និងកម្លាំងសន្តិសុខ ក្នុងប្រទេសលីបង់។

