ពេលទាហានរុស្ស៊ីមកដល់ អាជ្ញាធរអ៊ុយក្រែនជម្លៀសជនស៊ីវិលចេញពីតំបន់ Donetsk

2025/08/01 02:10:33 am        54

ក្រុមអ្នកជម្លៀសខ្លួន បានធ្វើដំណើរតាមរថយន្តក្រុងចាកចេញពីទីក្រុង Dobropillia ជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកគេ ខណៈទីក្រុងនៅតំបន់ Donetskមួយនេះ ក្លាយជាខ្សែត្រៀមមុខនៃការវាយប្រហាររបស់ទាហានរុស្ស៊ី ។

អ្នកស្រី Liubov ដែលស្ថិតក្នុងចំណោមជនស៊ីវិលត្រូវបានជម្លៀសចេញដោយអាជ្ញាធរអ៊ុយក្រែន និយាយថា វាពិបាករស់នៅកន្លែងណាស់ ប៉ុន្តែគាត់គ្មានជម្រើសនោះទេ ។

ទីក្រុង Dobropillia ដែលធ្លាប់ជាទីក្រុងរ៉ែធ្យូងថ្មដ៏សំខាន់អំឡុងសម័យសហភាពសូវៀត និងមានពលរដ្ឋរស់នៅ ៣ម៉ឺននាក់នោះ ត្រូវបានគេមើលឃើញថា ជាខ្សែត្រៀមមុខ ក្នុងរយៈពេល ១៨ខែកន្លងមកនេះ ក្រោយការរុលចូលរបស់ទាហានរុស្ស៊ី ។

ទាហានក្រុងម៉ូស្គូដែលនៅចម្ងាយ ៥០គ.មកាលពីដើមឆ្នាំនេះ បច្ចុប្បន្នស្ថិតនៅចម្ងាយ ១៥គ.មប៉ុណ្ណោះពីទីក្រុង Dobropillia ដែលធ្វើឲ្យពួកគេអាចវាយប្រហារគោលដៅដោយប្រើប្រាស់យានដ្រូនដឹកគ្រឿងផ្ទុះ ។

ការទម្លាក់គ្រាប់បែកទម្ងន់កន្លះតោនរបស់រុស្ស៊ីលើផ្សារទំនើបសំខាន់មួយកន្លែងនៅក្នុងទីក្រុង Dobropillia កាលពីថ្ងៃទី ១៦ ខែសីហា បានសម្លាប់មនុស្ស ២នាក់ និងមនុស្សជាង ២០នាក់ផ្សេងទៀត រងរបួស ។

លោក Denys Naumov គឺជាអ្នកស្ម័គ្រចិត្តជម្លៀសជនស៊ីវិលមួយរូប និយាយថា ស្ថានភាពនៅតំបន់នេះ កាន់តែអាក្រក់ខ្លាំងនារយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ហើយមនុស្ស ១.២៥០នាក់ ត្រូវបានជម្លៀសខ្លួន ចាប់តាំងពីពេលនោះមក ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        2
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm