នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើជាម្ចាស់ផ្ទះស្វាគមន៍ប្រធានាធិបតីឡាវលោក Thongloun Sisoulith សម្រាប់កិច្ចប្រជុំនៅវិមានក្រឹមឡាំង ។
យោងតាមសេចក្តីថ្លែងការណ៍ពីវិមានក្រឹមឡាំង បានឲ្យដឹងថា មេដឹកនាំទាំង ២ត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់លើកិច្ចពិភាក្សារបស់ពួកគេ ជុំវិញកិច្ចសហប្រតិបត្តិការវាងរុស្ស៊ី និងឡាវ លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងការងារមនុស្សធម៌ ហើយនិងនិយាយពីបញ្ហាសំខាន់ៗលើឆាកអន្តរជាតិ និងក្នុងតំបន់ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោក Sisoulith បានបំពេញដំណើរទស្សនកិច្ចញឹកញាប់ទៅកាន់ប្រទេសរុស្ស៊ី ។
មេដឹកនាំទាំង ២មាននូវជំនួបកម្រិតខ្ពស់កាលពីខែតុលា ឆ្នាំ ២០២៣ ក៏ដូចជាជំនួបកាលពីខែឧសភា និងខែតុលា ឆ្នាំ ២០២៤ ៕