រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ឥណ្ឌានឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ ដើម្បីធានា និងជំរុញផលប្រយោជន៍ជាតិរបស់ខ្លួន ។
សេចក្តីថ្លែងការណ៍របស់លោក Goyal បានកើតមានឡើង រយៈពេល ១ថ្ងៃ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trumpប្រកាសដំឡើងពន្ធ ២៥ភាគរយលើការនាំចូលទំនិញឥណ្ឌាបន្ថែមពីលើការពិន័យមិនច្បាស់លាស់សម្រាប់ការជាប់ព័ន្ធជាមួយរុស្ស៊ីនៅក្នុងក្រុមប្រទេស BRICS ។
លោក Goyal និយាយប្រាប់ក្រុមតំណាងរាស្រ្តនៅក្នុងសភាថា រដ្ឋាភិបាលយកចិត្តទុកដាក់បំផុត ដើម្បីការពារ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាកសិករ កម្មករ សហគ្រិន ក្រុមហ៊ុននាំចេញ សហគ្រាសខ្នាតតូច និងមធ្យមរបស់យើង និងគ្រប់វិស័យឧស្សាហកម្មទាំងអស់ ។
លោកបន្តថា ភាពស្មុគស្មាញនៃដំណើរវិវត្តន៍ចុងក្រោយនាពេលថ្មីៗនេះ ត្រូវបានពិនិត្យមើលដោយរដ្ឋាភិបាល ។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ត្រូវបានចូលរួមដោយម្ចាស់ភាគហ៊ុន រួមទាំងក្រុមហ៊ុននាំចេញ និងឧស្សាហកម្ម ដើម្បីទទួលយកមតិកែលម្អនៃការវាយប្រហារស្ថានភាពរបស់ពួកគេ ។
ក្រុមអ្នកជំនាញ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅមុននេះថា វិស័យកសិកម្ម និងទឹកដោះគោ គឺជាចំណុចខ្ទាស់ចំនួន ២នៅក្នុងកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដែល្លី ៕