កងទ័ពអាវស TYDA កំពុងបំពេញបេសកកម្មមនុស្សធម៌ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅលើទឹកដីខេត្តព្រះវិហារ

2025/07/31 09:40:59 pm        696

ស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ និងតានតឹងបែបនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត និងដោយផ្ទាល់របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត «កងទ័ពអាវស TYDA » ឱ្យចុះពិនិត្យ និងព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់ជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកជាច្រើននាក់ ដែលកំពុងមានតម្រូវការថ្នាំសង្កូវ និងសេវាថែទាំសុខភាពដោយខានមិនបាន។


ស្ថិតក្នុងដែនដីខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា «គិលានដ្ឋាន TYDA » បាននិងកំពុងផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកមានដូចជាការពិនិត្យនិងពិគ្រោះបញ្ហាសុខភាពទូទៅ-ការពិនិត្យនិងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាងរបួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យនិងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូស…ជាដើម។


សូមជូនពរដល់កងទ័ពអាវស TYDA ទាំងអស់មានសុខភាពល្អ សំណាងល្អ ជោគជ័យនៅក្នុងបេសកកម្មមួយនេះ និងសូមឱ្យកងទ័ពអាវស TYDA ជួបនូវពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលទាក់ទង

ឯកអគ្គរដ្ឋទូតកាណាដា ទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះ ពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2025/12/05 05:16:21 pm        1
អង្គកា​រ​ FAO បង្ហាញ​ចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន គាំទ្រដល់​វិស័យកសិកម្មនៅក្នុងតំបន់ដែលបានបោសសម្អាតមីនរួច
2025/12/05 04:51:45 pm        2
AOT ចុះសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ ខេត្តបាត់ដំបង ទល់មុខខេត្តចន្ទបុរី ប្រទេសថៃ
2025/12/05 04:49:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មានអៀរឡង់៖ យានដ្រូនត្រូវបានប្រទះឃើញនៅជិតផ្លូវយន្តហោះរបស់លោក Zelenskiy ទៅកាន់ទីក្រុង Dublin

2025/12/05 06:44:14 pm
​មេដឹកនាំបារាំង៖ ការរួបរួម រវាងអឺរ៉ុប និងអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន គឺ «សំខាន់ណាស់»
2025/12/05 06:42:31 pm
​លោក Maduro ៖ វ៉េណេស៊ុយអេឡាបន្តទទួលយកជនអន្តោប្រវេសន៍និរទេសពីសហរដ្ឋអាមេរិក
2025/12/05 06:40:05 pm
​មន្ត្រី៖នាវាដែលធ្វើដំណើរនៅច្រកសមុទ្រ Bab el-Mandeb ត្រូវសង្ស័យថា ត្រូវបានវាយប្រហារដោយចោរសមុទ្រ
2025/12/05 06:01:40 pm
​សភារបស់ប្រទេសក្រិកអនុម័តទិញប្រព័ន្ធរ៉ូកែតពីអ៊ីស្រាអែល
2025/12/05 05:59:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/01 05:40:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/30 11:29:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am