អង្គការ​ណា​តូ​ផ្ដល់​ការចរចា​ផ្នែក​អាវុធ ខណៈ​រុស្ស៊ី​ព្រមាន​ពី​ស្ថានភាព​ដ៏​គ្រោះថ្នាក់​

2022/01/13 06:09:32 pm        462

​ណា​តូ៖ អង្គការ​ណា​តូបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ ខ្លួន​មាន​ឆន្ទៈ​ក្នុងការ​ពិភាក្សា​ជាមួយ​រុស្ស៊ីទាក់ទង​នឹង​ការគ្រប់គ្រង​អាវុធ និងការដាក់​ពង្រាយ​មី​ស៊ី​លដើម្បី​កែប្រែ​ការ​ប្រឈម​នៃ​ការផ្ទុះ​សង្គ្រាមក្នុង​តំបន់​អឺរ៉ុប ប៉ុន្តែ​ទីក្រុងមូ​ស្គូបាន​និយាយថា ស្ថានភាព​គ្រោះថ្នាក់​ខ្លាំងណាស់ ហើយផ្លូវ​ឆ្ពោះទៅមុខ​មិន​ច្បាស់លាស់​។

​តំបន់​ឈូង​សមុទ្រ​នៅ​ចន្លោះ​ទីតាំងរបស់​រុស្ស៊ី និង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្តរបស់ខ្លួនបាន​លេចចេញ​ជា​រូបរាង​មិន​ធ្លាប់មាន បន្ទាប់ពី​ការចរចា​រយៈពេល​ ៤​ម៉ោងនៅ​ទីក្រុង​ព្រូ​សែ​លដែលជា​ការប៉ុនប៉ង​លើក​ទី​២ នៅ​សប្ដាហ៍​នេះ​ដើម្បី​ទម្លាយ​វិបត្តិ​ដែល​បង្ករ​ឡើង​ដោយ​ការប្រមូលផ្ដុំ​កងទ័ព​រុស្ស៊ី​ដ៏​ច្រើននៅ​ជិត​អ៊ុយ​ក្រែ​ន​។​ ​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​និយាយថា ​សម្ព័ន្ធ​ណា​តូមាន​ឆន្ទៈ​ក្នុង​ការរៀបចំ​ការពិភាក្សា​ស្ដីពី​ការគ្រប់គ្រង​អាវុធ ប៉ុន្តែ​នឹងមិន​អនុញ្ញាតិ​ឲ្យ​ក្រុង​ម៉ូស្គូវ៉េតូម​ហិ​ច្ឆិ​តា​របស់​អ៊ុយ​ក្រែ​ន ក្នុង​ការចូល​ជា​សមាជិក​របស់​ណា​តូដែល​រុស្ស៊ី​តែងតែ​ច្រានចោល​នោះឡើយ​។

​លោក Stoltenberg បាន​ប្រាប់​សន្និសីទ​សារព័ត៌មានថា មានការ​ប្រឈម​ដ៏​ពិតប្រាកដសម្រាប់​ជម្លោះ​អាវុធ​ថ្មីនៅ​អឺរ៉ុប។ លោក​ថា មានការខ្វែងគំនិត​គ្នា​រវាង​សម្ព័ន្ធ​ណា​តូ និង​រុស្ស៊ី។ ការខ្វែងគំនិត​គ្នា​របស់​យើងនឹងមិន​ងាយ​ដោះស្រាយ​នោះទេ​។​ អង្គការ​ណា​តូ និងសហរដ្ឋ​អាមេរិកបាន​ច្រានចោល​ការទាមទារ​ដ៏​សំខាន់​របស់​រុស្ស៊ី ចំពោះ​ការបន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន ប៉ុន្តែបាន​បើកចំហរ​ពី​លទ្ធភាព​នៃ​ការចរចា​នាពេល​អ​នាគ​តជាមួយ​ក្រុង​មូស្គូស្ដីពី​ការគ្រប់គ្រង​អាវុធ ការដាក់​ពង្រាយ​មី​ស៊ី​ល និង​វិធី​ទប់ស្កាត់​ឧបទ្ទវហេតុ​យោធា​រវាង​រុស្ស៊ី និង​ប​ណ្ដា​ប្រទេស​លោកខាងលិច​។ យ៉ាងណាក៏ដោយកិច្ចប្រជុំ​ណា​តូ​-​រុស្ស៊ីគ្មាន​ជំហាន​រីកចម្រើន​ទេ​ ស្របពេល​មានការ​ប្រឈម​ពិតប្រាកដ​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm