លោក Trump បង្កើនសង្រ្គាមពាណិជ្ជកម្មជាមួយកាណាដា ដោយការដំឡើងពន្ធ ៣៥%

2025/08/01 03:29:17 pm        266

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់លោកជាមួយប្រទេសកាណាដា រយៈពេលមួយថ្ងៃមុនថ្ងៃផុតកំណត់យកពន្ធទី០១ ខែសីហា នេះ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយនិយាយថា លោក "ពិបាក" ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយកាណាដាណាស់ បន្ទាប់ពីប្រទេសនេះបានផ្តល់ការគាំទ្រដល់រដ្ឋប៉ាឡេស្ទីន។

លោក Trump គ្រោងនឹងដាក់ពន្ធ ៣៥% លើទំនិញកាណាដាទាំងអស់ ដែលមិនត្រូវបានគ្របដណ្តប់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ម៉ិកស៊ិក-កាណាដា ប្រសិនបើប្រទេសទាំងពីរនេះមិនឈានដល់កិច្ចព្រមព្រៀងត្រឹមថ្ងៃកំណត់។ យ៉ាងណាមិញ សេតវិមានបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា អត្រាពន្ធថ្មីនេះនឹងចាប់អនុវត្តពីថ្ងៃទី០៧ សីហា សប្ដាហ៍ក្រោយ ពុំមែននៅកាលបរិច្ឆេទកំណត់ថ្ងៃសុក្រ ០១ សីហា នេះ ដូចការរំពឹងទុកនោះទេ។

លោក Trump បាននិយាយលើបណ្ដាញសង្គម Truth Social ថា "កាណាដាទើបតែបានប្រកាសថាខ្លួនកំពុងគាំទ្រភាពជារដ្ឋរបស់ប៉ាឡេស្ទីន បែបនេះនឹងធ្វើឱ្យអាមេរិក ពិបាកធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយពួកគេណាស់"។

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ធ្លាប់និយាយថា កិច្ចចរចាពន្ធជាមួយទីក្រុងវ៉ាស៊ីនតោន មានភាពស្ថាបនាណាស់ ប៉ុន្តែការពិភាក្សាអាចនឹងមិនបញ្ចប់ត្រឹមថ្ងៃកំណត់ទេ។ លោកបន្ថែមថា កិច្ចចរចារវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលដ៏តានតឹង ប៉ុន្តែកិច្ចព្រមព្រៀងដែលនឹងដកពន្ធអាមេរិកទាំងអស់ គឺទំនងមិនកើតឡើងឡើយ។

គួរឱ្យដឹងថា កាណាដាជាដៃគូពាណិជ្ជកម្មធំទី២ របស់អាមេរិក បន្ទាប់ពីម៉ិកស៊ិក និងជាអ្នកទិញធំបំផុតនៃការនាំចេញរបស់អាមេរិក។ កាណាដាបានទិញទំនិញអាមេរិកចំនួន ៣៤៩,៤ពាន់លានដុល្លារ កាលពីឆ្នាំមុន ហើយបាននាំចេញតម្លៃ ៤១២,៧ពាន់លានដុល្លារ ទៅកាន់អាមេរិក នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនរបស់អាមេរិក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm