ឥណ្ឌា ប្តេជ្ញាការពារកសិករ បន្ទាប់ពីលោក Trump គំរាមយកពន្ធនាំចូលដ៏ខ្ពស់ដល់ទៅ ២៥%

2025/08/01 03:39:44 pm        188

ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ (៣១ កក្កដា) បានប្តេជ្ញាការពារវិស័យកសិកម្មពឹងផ្អែកលើកម្លាំងពលកម្មរបស់ខ្លួន ដែលជាចំណុចស្នូលដ៏សំខាន់មួយក្នុងកិច្ចចរចាពាណិជ្ជកម្មដែលជាប់គាំងជាមួយសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន បានគំរាមដំឡើងពន្ធ ២៥% ដែលបង្កឱ្យមានកំហឹងពីក្រុមប្រឆាំង និងការធ្លាក់ចុះនៃប្រាក់រូពីឥណ្ឌា។

ប្រសិនបើពុំមានកិច្ចព្រមព្រៀងទេ អត្រានេះនឹងចូលជាធរមានចាប់ពីថ្ងៃសុក្រ ទី០១ ខែសីហានេះ ហើយនិងធ្វើឱ្យឥណ្ឌាជួបលក្ខខណ្ឌពាណិជ្ជកម្មធ្ងន់ធ្ងរជាងដៃគូរសំខាន់ៗផ្សេងទៀតរបស់អាមេរិក ដែលអាចធ្វើឱ្យខូចសេដ្ឋកិច្ចនៃដៃគូយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ីមួយនេះ។ យ៉ាងណាមិញ សេតវិមានបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ដដែលនេះថា អត្រាពន្ធថ្មីនេះនឹងចាប់អនុវត្តពីថ្ងៃទី០៧ សីហា សប្ដាហ៍ក្រោយ ពុំមែននៅកាលបរិច្ឆេទកំណត់ថ្ងៃសុក្រ ០១ សីហា នេះ ដូចការរំពឹងទុកនោះទេ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal បាននិយាយប្ដេជ្ញាក្នុងសេចក្តីថ្លែងការណ៍មួយថា "រដ្ឋាភិបាលយកចិត្តទុកដាក់បំផុតចំពោះការការពារ និងលើកកម្ពស់សុខុមាលភាពរបស់កសិករ សហគ្រិន និងទាំងអាជីវកម្មខ្នាតតូច និងមធ្យម"។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ក្រុមពាណិជ្ជកម្មអាមេរិក មានការខកចិត្តជាមួយឥណ្ឌាណាស់ ដោយបន្ថែមថា អនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឥឡូវនេះគឺអាស្រ័យលើឥណ្ឌា។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលថ្ងៃពុធថា បន្ថែមពីលើពន្ធ ២៥% លើការនាំចូលពីឥណ្ឌា ប្រទេសនេះក៏នឹងប្រឈមនឹងការពិន័យមិនជាក់លាក់ ដោយសារទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី និងសមាជិកភាពរបស់ខ្លួននៅក្នុងក្រុមប្រទេសសកលខាងត្បូង BRICS ។

ទោះបីជាកិច្ចចរចាកំពុងបន្តក៏ដោយ ក៏ការពិភាក្សាទាំងនោះកំពុងជាប់គាំងដោយសារតែការទទូចរបស់ អាមេរិក ឱ្យឥណ្ឌា បើកទូលាយទីផ្សារកសិកម្មរបស់ខ្លួន។ ទីក្រុងញូវដែលី បានការពារវិស័យនេះជាយូរមកហើយ - ដោយមានកម្លាំងពលកម្មជាង ៤០% ចូលរួមក្នុងសកម្មភាពកសិកម្ម - ដែលបានក្លាយជាប្លុកបោះឆ្នោតដ៏មានឥទ្ធិពលបំផុតនៅឥណ្ឌា ដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm