អង់គ្លេស អាមេរិក បារាំង និងប្រទេស១១ផ្សេងទៀត ថ្កោលទោសការគំរាមកំហែងចារកម្មរបស់អ៊ីរ៉ង់

2025/08/01 05:08:01 pm        178

ចក្រភពអង់គ្លេស និងប្រទេសសម្ព័ន្ធមិត្តចំនួន១៣ផ្សេងទៀតរួមមានទាំងសហរដ្ឋអាមេរិក និងបារាំង បានថ្កោលទោស នូវអ្វីដែលប្រទេសទាំងអស់នេះចាត់ទុកថាជាការកើនឡើងផែនការធ្វើឃាត ការចាប់ពង្រត់ និងការយាយីធ្វើឡើងដោយអង្គភាពសេវាចារកម្មអ៊ីរ៉ង់ដែលដាក់គោលដៅលើបុគ្គលនៅអឺរ៉ុប និងនៅអាមេរិកខាងជើង។

ប្រទេសទាំងអស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «យើងរួបរួមគ្នាប្រឆាំងចំពោះការប៉ុនប៉ងរបស់អង្គភាពសេវាចារកម្មអ៊ីរ៉ង់ដើម្បីសម្លាប់ ចាប់ពង្រត់ និងធ្វើទុក្ខបុកម្នេញប្រជាជននៅអឺរ៉ុប និងនៅអាមេរិកខាងជើង ក្នុងការរំលោភយ៉ាងច្បាស់លាស់លើដែនអធិបតេយ្យភាពរបស់យើង»។

រដ្ឋាភិបាលប្រទេសអាល់បានី អូទ្រីស បែលហ្ស៊ិក កាណាដា ឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ អេស្ប៉ាញ ស៊ុយអែត ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានអំពាវនាវឱ្យអាជ្ញាធរអ៊ីរ៉ង់ បញ្ឈប់សកម្មភាពខុសច្បាប់បែបនេះជាបន្ទាន់។

ប្រទេសទាំងអស់បាននិយាយថា សកម្មភាពបែបនេះត្រូវបានអនុវត្តកាន់តែខ្លាំងឡើងក្នុងការសហការជាមួយបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ។ ចាប់តាំងពីដើមឆ្នាំ២០២២មក ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនបានបង្អាក់ផែនការដែលទាក់ទងជាមួយប្រទេសអ៊ីរ៉ង់ជាង២០លើកចំពោះករណីចាប់ពង្រត់ ឬសម្លាប់បុគ្គលនៅអង់គ្លេស រួមទាំងជនជាតិអង់គ្លេស និងអ្នកដទៃទៀតដែលទីក្រុងតេអេរ៉ង់ចាត់ទុកជាការគំរាមកំហែង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm