ប្រេស៊ីល ខ្នះខ្នែងបន្តចរចា ខណៈក៏ប្ដេជ្ញាតតាំងនឹងការដំឡើងពន្ធខ្ពស់ខ្លាំងដល់ទៅ ៥០% របស់លោក Trump

2025/08/01 06:27:53 pm        164

ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ (៣១ កក្កដា) បានសម្ដែងការធូរចិត្តខ្លះដែលវិស័យសំខាន់ៗមួយចំនួនរបស់ខ្លួនត្រូវបានដកចេញពីពន្ធដ៏ធ្ងន់ ៥០% របស់សហរដ្ឋអាមេរិក ហើយនឹងប្រឹងប្រែងចរចាកាន់តែម៉ឺងម៉ាត់ថែមទៀត ប៉ុន្តែក៏បានប្តេជ្ញាថានឹងតតាំងនឹងពន្ធគយដ៏ធំសម្បើមរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើការនាំចេញរបស់ខ្លួន ដោយនិយាយថា ប្រេស៊ីលមានបំណងដាក់បណ្តឹង ប្រសិនបើការចរចាចុងក្រោយបរាជ័យ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រេស៊ីល លោក Fernando Haddad បាននិយាយថា ពន្ធគយដែលបានប្រកាសរបស់អាមេរិកគឺ "អំណោយផល" ជាងការរំពឹងទុក ជាមួយនឹងផលិតផលនាំចេញសំខាន់ៗមួយចំនួនត្រូវបានលើកលែង។ លោកបន្តថា ទោះយ៉ាងនេះក្ដី "នៅតែមានភាពអយុត្តិធម៌ជាច្រើននៅក្នុងវិធានការដែលបានប្រកាសនោះ"។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានរិះគន់ពន្ធគយដ៏ខ្ពស់នេះថាជាការវាយប្រហារលើ "អធិបតេយ្យភាព" របស់ប្រទេសលោក។ អនុប្រធានាធិបតីប្រេស៊ីល លោក Geraldo Alckmin និយាយថា ប្រេស៊ីលកំពុងវាយតម្លៃការបន្ធូរបន្ថយលើវិស័យសំខាន់មួយចំនួនពីរបាំងពាណិជ្ជកម្មអាមេរិក ហើយប្រជាជាតិអាមេរិកខាងត្បូងមួយនេះ នឹងបន្តចរចាលក្ខខណ្ឌពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរជាងនេះជាមួយទីក្រុងវ៉ាស៊ីនតោន។

គួរឱ្យដឹងថា លោក Trump កាលពីថ្ងៃពុធសប្ដាហ៍នេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយបន្ថែមពន្ធ ៤០% លើផលិតផលប្រេស៊ីល ដែលនាំមកនូវពន្ធលើពាណិជ្ជកម្មសរុបលើទំនិញប្រេស៊ីលឡើងដល់ ៥០%។ ការយកពន្ធនេះប៉ះពាល់ដល់កាហ្វេ និងសាច់ ជាផលិតផលដ៏សំខាន់ដែលប្រេស៊ីលជាប្រទេសនាំចេញកំពូលរបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        16
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        35
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm