ការប្រកួត​កីឡា​ទោចក្រយាន​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២១ បញ្ចប់​ដោយ​ជោគជ័យ​លើ​ទឹកដី​ខេត្ត​សៀមរាប

2022/01/13 06:31:38 pm        323

​ទោចក្រយាន៖ ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២១ ដែល​រៀបចំ​ការប្រកួត ១​ថ្ងៃ​ពេញកាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ នៅ​ខេត្ត​សៀមរាបបាន​បញ្ចប់​ជោគជ័យ ក្រោម​កិច្ចសហការ​យ៉ាង​ល្អ​ពី​អាជ្ញាធរខេត្ត និង​ដៃគូ​សហការ ពិសេស​ការប្រកួតប្រជែង​កម្រិត​ខ្ពស់​របស់​កីឡាករ​-​កីឡាការិនី។​

​លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយានបាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​សរុប ២៤៩​នាក់ក្នុងនោះ​មាន​កីឡាករ ១៧៩​នាក់ និង​កីឡាការិនី ១៩​នាក់ រួមទាំង​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ចំនួន ៧០​នាក់ដែល​បានធ្វើ​ការប្រកួត​លើ ៧​វិញ្ញាសា។​ ​ចំពោះ​លទ្ធផល​នៃ​ការប្រកួត​វិញ្ញាសា​នីមួយៗ រួមមាន​វិញ្ញាសា​កង់​គួ​ក​បុរស​ថ្នាល លេខ​១ កីឡាករ ចេង ជេ​ម​, វិញ្ញាសា​កង់​គួក​បុរស​ឈុត​ធំ លេខ​១ កីឡាករ លឹម តិច​ហ៊ុយ​, វិញ្ញាសា​កង់​គួ​ក​បុរស លេខ​១ កីឡាករ អេង លីន​។ រីឯ​ប្រភេទ​កង់​ភ្នំ វិញ្ញាសា​កង់​ភ្នំ Man Master MTB លេខ​១ កីឡាករ Vasco Ramsperger, វិញ្ញាសា​កង់​ភ្នំ​បុរស លេខ​១ កីឡាករ ឃឹម ម៉េង​ឡុង​, វិញ្ញាសា​កង់​ភ្នំ​ថ្នាល លេខ​១ កីឡាករ ធី​ម លី​ម៉េង និង​វិញ្ញាសា​កង់​ភ្នំ​នារី លេខ​១ កីឡាការិនី ខេន ម៉ាឡៃ​។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ឆ្លងកាត់​ការប្រកួត​ដោយ​ស្មារតី​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព បច្ចេកទេស និង​អនុវត្ត​បានល្អ​នូវ​ស្មារតី​សាមគ្គីភាព មិត្តភាព ព្រមទាំង​អនុវត្តបាន​យ៉ាង​ល្អ​នូវ​គោលការណ៍​លេង​ដោយ​យុត្តិធម៌ (Fair Play) បាន​ជំរុញ​ឲ្យ​ការប្រកួត​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ។ ក្នុងនោះ​លោក​ក៏បាន​ថ្លែងអំណរគុណ​អាជ្ញាធរ​ខេត្តសៀមរាប ដែល​បាន​សម្រួល​ទីតាំង​រៀបចំ និង​ចរាចរណ៍ធ្វើ​ឲ្យ​ការប្រកួត​ដំណើរការ​យ៉ាង​រលូន​ផងដែរ។​ ​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​សហព័ន្ធបានធ្វើការ​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរចំពោះ​ការចូលរួម និង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាពទាំង​កីឡាករ​-​កីឡាការិនី និង​មន្ដ្រី​បច្ចេកទេស ដើម្បី​ជំរុញ​ឲ្យ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ទទួលបាន​ជោគជ័យ ដើម្បី​បន្ត​ការអភិវឌ្ឍ​ទាំង​គុណភាព​បច្ចេកទេស​របស់​អត្ត​ព​លិ​ក និង​គណៈកម្មការ​ជំនាញ ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​ប្រភេទ​កីឡា​ទោចក្រយាននឹងត្រូវ​រៀបចំ​ការប្រកួត​នៅ​ខេត្តសៀមរាប​ផ្ទាល់​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm