លោក Trump និយាយថា ការដំឡើងពន្ធគយធ្វើឱ្យសហរដ្ឋអាមេរិក "អស្ចារ្យ និងមានបាន" ម្តងទៀត

2025/08/01 03:26:41 pm        107

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣១ កក្កដា) ថា របាំងពន្ធគយដ៏ច្រើនដែលលោកបានដាក់លើប្រទេសនានាជុំវិញពិភពលោក កំពុងធ្វើឱ្យអាមេរិក "អស្ចារ្យ និងមានបានម្តងទៀត" ខណៈរដ្ឋាភិបាលនានាបានបន្តប្រឹងប្រែងធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន មុនពេលផុតកំណត់ខែសីហានេះ។

នៅលើវេទិកាសង្គម Truth Social របស់ខ្លួន លោក Trump បាននិយាយថា "ការដំឡើងពន្ធកំពុងធ្វើឱ្យអាមេរិក អស្ចារ្យ និងមានបានម្តងទៀត"។ លោកបន្តថា៖ មួយឆ្នាំកន្លងទៅ អាមេរិកជាប្រទេសដែលស្លាប់ ប៉ុន្តែឥឡូវអាមេរិកកំពុងក្លាយជាប្រទេសដែលទាក់ទាញបំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។

លើសពីនេះ លោក Trump ក៏បានអួតសរសើរពីប្រាក់ចំណូលពន្ធ ដែលអាមេរិកកំពុងប្រមូលបាន -ពោលគឺប្រមាណ ១៥០ពាន់លានដុល្លារ នៅត្រឹមឆមាសទី១នៃឆ្នាំនេះ យោងតាមតួលេខរបស់ក្រសួងរតនាគារ - ហើយនិយាយថា ចំណូលពន្ធនឹងមានច្រើនទៀត។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយកាលពីដើមខែកក្កដារួចមកហើយថា សហរដ្ឋអាមេរិក អាចរកប្រាក់ចំណូលពីការដំឡើងពន្ធបានប្រមាណ ៣០០ពាន់លានដុល្លារ នៅដំណាច់ឆ្នាំ២០២៥នេះ ខណៈការប្រមូលពន្ធបានបង្កើនល្បឿនកាន់តែខ្លាំងពីយុទ្ធនាការពាណិជ្ជកម្មទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទដែលទាក់ទង

ប្រទេសជប៉ុន ជួបប្រទះខែកក្កដាក្តៅបំផុតក្នុងរយៈពេល៣ឆ្នាំជាប់គ្នា
2025/08/03 01:14:11 pm        1
ប្រភពរដ្ឋាភិបាល៖ឥណ្ឌានឹងបន្តការនាំចូលប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump ក៏ដោយ
2025/08/03 01:08:03 pm        1
ថៃ បន្តរងគ្រោះដោយទឹកជំនន់ពីព្យុះ Wipha សម្លាប់មនុស្ស៦នាក់ និងរាប់ម៉ឺននាក់រងផលប៉ះពាល់
2025/08/03 11:54:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រទេសជប៉ុន ជួបប្រទះខែកក្កដាក្តៅបំផុតក្នុងរយៈពេល៣ឆ្នាំជាប់គ្នា

2025/08/03 01:14:11 pm
​ប្រភពរដ្ឋាភិបាល៖ឥណ្ឌានឹងបន្តការនាំចូលប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump ក៏ដោយ
2025/08/03 01:08:03 pm
​ក្រសួងមហាផ្ទៃ និងស.ស.យ.ក រៀបចំកម្មវិធីបរិច្ចាកឈាម ដើម្បីគាំទ្រដល់សមរភូមិមុខ
2025/08/03 12:04:34 pm
​នៅថ្ងៃទី៣ សីហានេះអនុព័ន្ធយោធាអាស៊ានបន្តចុះសង្កេតការណ៍ ពិនិត្យការអនុវត្តបទឈប់បាញ់នៅព្រំដែន
2025/08/03 12:00:41 pm
​កម្ពុជាអំពាវនាវដល់ភាគីថៃធ្វើឱ្យមានភាពស៊ីគ្នារវាងពាក្យសម្ដី និងសកម្មភាពជាក់ស្ដែងជៀសវាងបង្ករឿង
2025/08/03 11:58:11 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/02 08:38:51 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am