ពលរដ្ឋអាមេរិក អាចនឹងត្រូវចំណាយកាន់តែច្រើនលើផលិតផលមួយចំនួន បន្ទាប់ពីពន្ធរបស់លោក Trump

2025/08/01 10:33:25 pm        255

សហរដ្ឋអាមេរិក បានដាក់ចេញនូវអត្រាពន្ធបដិការសកលថ្មី ដែលមើលឃើញប្រទេសនានាទូទាំងពិភពលោកប្រឈមនឹងអត្រាពន្ធគយខ្ពស់ៗនៅខែសីហានេះ ក្នុងអ្វីដែលលោកប្រធានាធិបតីអាមេរិក Donald Trump និយាយថានឹងបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារ។ យ៉ាងណាមិញ អត្ថបទពីសារព័ត៌មាន BBC និយាយថា ពលរដ្ឋអាមេរិក អាចនឹងចំណាយកាន់តែច្រើនលើផលិតផលមួយចំនួន។

BBC និយាយថា តម្លៃខ្ពស់ទាំងនោះនឹងដាក់លើសម្លៀកបំពាក់ និងស្បែកជើង ដោយសារភាគច្រើននៃមុខទំនិញទាំងនេះក្នុងសហរដ្ឋអាមេរិក គឺផលិតនៅប្រទេសផ្សេង រួមទាំងមជ្ឈមណ្ឌលផលិតរបស់វៀតណាម ចិន និងបង់ក្លាដែសជាដើម។ ពន្ធកំពុងដាក់សម្ពាធលើហាងធំៗរបស់អាមេរិកដូចជា ហាងទំនិញ Target និង Walmart ជាទីដែលប្រជាជនអាមេរិក តែងទិញសម្លៀកបំពាក់ក្នុងតម្លៃសមរម្យ។

BBC បន្តថា កាហ្វេ ប្រេងអូលីវ និងអាហារផ្សេងៗទៀតក៏នឹងប៉ះពាល់ពីពន្ធផងដែរ ដោយកាហ្វេស្ទើរតែទាំងអស់ដែលប្រើប្រាស់នៅអាមេរិក គឺនាំចូលពីក្រៅប្រទេស។ ចំណែកស្រាបៀរ ស្រាក្រហម និងផលិតផលមានជាតិអាល់កុលផ្សេងទៀតក៏ជួបផលលំបាក ខណៈអាមេរិក គឺជាទីផ្សារនាំចូលគ្រឿងស្រវឹងដ៏ធំបំផុតមួយ។

សេចក្ដីរាយការណ៍បន្ថែមថា រថយន្តនៅអាមេរិក ក៏អាចមើលឃើញផលអវិជ្ជមានមួយចំនួន ដោយលោកប្រធានាធិបតី Donald Trump ហាក់ដាក់គោលដៅជាពិសេសលើយានយន្តនាំចូល។ រីឯលំនៅឋានក៏ជៀសមិនផុតដែរ បន្ទាប់ពីលោក Trump ដំឡើងពន្ធនាំចូលលើដែកថែប និងអាលុយមីញ៉ូម ដែលជាវត្ថុធាតុដើមសំខាន់បំផុតសម្រាប់សាងសង់ផ្ទះ។

អត្ថបទ BBC សង្កត់ធ្ងន់ថា ការចំណាយរបស់ពលរដ្ឋអាមេរិក លើថាមពលនិងប្រេងឥន្ធនៈក៏នឹងងើបឡើង ទោះជាកិច្ចព្រមព្រៀងអឺរ៉ុបនឹងបង្កើនបរិមាណថាមពលដែលអឺរ៉ុបទិញពីអាមេរិកក៏ដោយ ព្រោះថាពន្ធលើការនាំចូលពីក្រៅប្រទេសមិនមែនសុទ្ធតែល្អសម្រាប់អ្នកប្រើប្រាស់នោះទេ។ ជាពិសេសបន្ទាប់ពីពន្ធ ១០% លើថាមពលពីកាណាដា ដែលជាអ្នកផ្គត់ផ្គង់ប្រេងឆៅបរទេសធំជាងគេរបស់អាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm