លោកTrump៖ លោក Witkoff នឹងធ្វើដំណើរទៅរុស្ស៊ី ដោយបញ្ជាក់ពីផែនការសម្រាប់ទណ្ឌកម្មថ្មី

2025/08/01 10:42:26 pm        60

លោកប្រធានាធិបតី Donald Trump បាននិយាយថា បេសកជនបរទេសរបស់លោក លោកSteve Witkoff នឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈលោកប្រធានាធិបតី អំពាវនាវឱ្យបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោក Trump បានបង្ហាញផែនការធ្វើដំណើរដែលពុំបានដឹងពីមុនរបស់ លោក Witkoff ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅឯសេតវិមានកាលពីរសៀលថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលលោកបាននិយាយថា លោកមានផែនការអនុវត្តទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ និងបានពណ៌នាការបន្តវាយលុករបស់រុស្ស៊ីលើទីក្រុងគីវ ថា «គួរឱ្យស្អប់ខ្ពើម»។

លោក Trump បាននិយាយនៅពេលត្រូវបានសួរអំពីដំណើរទស្សនកិច្ចបច្ចុប្បន្នរបស់ លោក Witkoff ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាកន្លែងដែលលោកជួបជាមួយមន្ត្រីដើម្បីពិភាក្សាអំពីសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ថា «លោកនឹងទៅប្រទេសរុស្ស៊ី ជឿឬមិនជឿ»។ ព័ត៌មានលម្អិតបន្ថែមអំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ លោក Witkoff មិនអាចដឹងភ្លាមៗនៅឡើយ។

ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Witkoff ទៅកាន់ប្រទេសរុស្ស៊ីគឺធ្វើឡើងកាលពីខែមេសា នៅពេលនោះលោកបានជួបប្រធានាធិបតី លោក Vladimir Putin នៅវិមានក្រឹមឡាំង។ ការចរចាទាំងនោះមិនបានទទួលលទ្ធផលនៃការទម្លាយភាពទាល់ច្រកភ្លាមៗក្នុងការនាំយកសង្រ្គាមនៅអ៊ុយក្រែនឲ្យដល់ទីបញ្ចប់ឡើយ។ ហើយចាប់តាំងពីពេលនោះមក ការខកចិត្តរបស់លោក Trump ចំពោះលោក Putin បានកើនឡើង ខណៈការរំពឹងទុកសម្រាប់សន្តិភាព ថយចុះ។

លោក Trump បានបញ្ចេញកំហឹងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលត្រូវបានចោទសួរអំពីការបាញ់ស្រោចមីស៊ីលនិងយានដ្រូនចុងក្រោយរបស់ទីក្រុងមូស្គូ ចូលទៅអ៊ុយក្រែន។ លោកនិយាយថា «ខ្ញុំគិតថាវាគួរឱ្យស្អប់ខ្ពើមនូវអ្វីដែលពួកគេកំពុងធ្វើ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm