មន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់បានស្លាបមាន់បង្កកខុសច្បាប់ និងខូចគុណភាពចំនួន ១៥០០គីឡូក្រាម ដែលរឹបអូសពីក្រុមឈ្មួញនាពេលថ្មីៗកន្លងទៅនេះ ត្រូវបានយកទៅដុតកម្ទេចចោល នៅទីលានចាក់សំរាមខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។
លោក ហ៊ុន សារ៉ាត អគ្គនាយករងនៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ស្លាបមានត់ដែលដុតកម្ទេចចោលនាពេលនេះ គឺបានមកពីការចុះបង្រ្កាបម៉ូតូរ៉ីម៉កកង់បី ១គ្រឿងដឹកស្លាបមាន់នេះចេញពីប្រទេសវៀតណាម រួចមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
លោកបន្ថែមថា ចំពោះមុខនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តចុះបង្ក្រាប់ និងចុះត្រួតពិនិត្យឆែកឆេនូវទីតាំងចែកចាយសាច់បង្កក និងផលិតផលផ្សេងៗទៀតជាប្រចាំនៅទូទាំងប្រទេសបន្តទៀត ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងផ្តល់លទ្ធភាពដល់អ្នកចិញ្ចឹមសត្វក្នុងស្រុកផងដែរ៕





