ពលរដ្ឋ បុគ្គលិកសុខាភិបាល និងអ្នកគាំទ្រ បានចេញធ្វើបាតុកម្មដើរដង្ហែរឆ្លងកាត់ទីក្រុង Buenos Aires កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងការកាត់បន្ថយភ្លាមៗរបស់រដ្ឋាភិបាលចំពោះវិស័យសុខភាពសាធារណៈរបស់ប្រទេសអាហ្សង់ទីន។ ក្រុមបាតុករ បានកាន់ស្លាកទាមទារការផ្តល់មូលនិធិ និងប្រាក់ខែប្រសើរជាងមុន ព្រមទាំងបានរិះគន់គោលនយោបាយរបស់លោកប្រធានាធិបតី Javier Milei នៅពេលធ្វើដំណើរទៅកាន់វិមាន Obelisk។

ក្រុមអ្នកតវ៉ា បានព្រមានថា ការបង្កកមូលនិធិ និងការកាត់រំសាយការងារ កំពុងបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរនៅតាមមន្ទីរពេទ្យជាតិធំៗ រួមទាំងមន្ទីរពេទ្យ Garrahan ជាមន្ទីរពេទ្យកុមារនៅក្នុងទីក្រុង Buenos Aires ។ អ្នកជំនាញសុខភាព បានប្រឈមមុខនឹងរដ្ឋាភិបាលក្នុងរយៈពេលជាច្រើនខែមកនេះ ដោយទាមទារសំណើជាក់ស្តែងមួយដើម្បីធ្វើឲ្យប្រសើរស្ថានភាពប្រាក់បៀវត្សរ៍របស់ពួកគេដោយលើកហេតុផលថាពួកគេមានម៉ោងធ្វើការយូរនិងប្រាក់ខែមិនគ្រប់គ្រាន់។
អ្នកជំនាញផ្នែកសុខភាពនិយាយថា ការទាមទារឱ្យមានលក្ខខណ្ឌការងារកាន់តែប្រសើរ ដោយបង្ហាញការព្រួយបារម្ភអំពីអនាគតនៃមន្ទីរពេទ្យសាធារណៈ ប្រសិនបើការអង្វររបស់ពួកគេនៅតែបន្តមិនដោះស្រាយ។ បុគ្គលិកអះអាងថា អ្នកមួយចំនួនត្រូវធ្វើចំណាកស្រុក ឬចាកចេញពីមន្ទីរពេទ្យដោយសារតែស្ថានភាពនេះ។
