ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល (NSC) បានបង្កើនការព្រមានអំពីការធ្វើដំណើរសម្រាប់ប្រជាជនអ៊ីស្រាអែលដែលទៅលេងនិងស្នាក់នៅក្នុងប្រទេសអារ៉ាប់រួម ដោយលើកឡើងពីហានិភ័យខ្ពស់នៃ «អង្គការភេរវកម្ម» ដែលនឹងវាយប្រហារនៅរដ្ឋឈូងសមុទ្រមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល(NSC) បានលើកឡើងពីការគំរាមកំហែងកាន់តែខ្លាំងពី «អង្គការភេរវកម្ម មានអ៊ីរ៉ង់ ក្រុមហាម៉ាស ក្រុមហេសបូឡា និងក្រុមជីហាត» ដែលបានវាយប្រហារគោលដៅនៅអ៊ីស្រាអែល ជំរុញឲ្យមានប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់មជ្ឈិមបូព៌ា។
អ៊ីស្រាអែល កំពុងប្រឈមនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងជុំវិញវិបត្តិទុរ្ភិក្សដែលកំពុងបន្តនៅតំបន់ហ្កាហ្សា បង្កឡើងដោយការបិទផ្លូវរបស់យោធាអ៊ីស្រាអែលរយៈពេលជាច្រើនខែមកនេះលើជំនួយដែលចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។
កាលពីឆ្នាំ២០២០ ប្រទេសអារ៉ាប់រួមបានក្លាយជារដ្ឋអារ៉ាប់ដ៏លេចធ្លោក្នុងរយៈពេល៣០ឆ្នាំដែលបានបង្កើតទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអែល ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក មានឈ្មោះថាកិច្ចព្រមព្រៀង Abraham Accords ។