ប្រទេសជាច្រើន បានទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន

2025/08/01 11:44:22 pm        90

ចក្រភពអង់គ្លេស បានចាត់វិធានការការទូតដ៏សំខាន់មួយ ក្នុងសប្តាហ៍នេះ ដោយប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ប្រសិនបើអ៊ីស្រាអែល និងក្រុមហាម៉ាសមិនឈានដល់បទឈប់បាញ់ទេនោះ។ ហើយបើទោះបីជាប្រទេសលើពិភពលោកជាច្រើន នៅតែមិនទទួលស្គាល់អធិបតេយ្យភាពរបស់ប៉ាឡេស្ទីនក៏ដោយ ក៏បច្ចុប្បន្ននេះ មានប្រទេសចំនួន ១៤៧ ហើយ ដែលបានចាត់ទុកប៉ាឡេស្ទីនជារដ្ឋឯករាជ្យ ក្នុងនោះរួមទាំងមហាអំណាចសកលលោកមួយចំនួនផងដែរ។ 

សារព័ត៌មាន Washington Post បានឲ្យដឹងថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រទេសរបស់លោកនឹង «ទទួលស្គាល់រដ្ឋឯករាជ្យប៉ាឡេស្ទីន ក្នុងខែកញ្ញា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ»។ ការសម្រេចនេះនឹងធ្វើឲ្យបារាំងប្រហែលជាប្រទេសដែលគួរឲ្យកត់សម្គាល់បំផុតនៅលើពិភពលោក ក្នុងការទទួលស្គាល់ប៉ាឡេស្ទីន ព្រោះថា ប្រទេសបារាំងនឹងក្លាយជា «មហាអំណាចលោកខាងលិចធំបំផុត និងជាសមាជិកដំបូងនៃក្រុមប្រទេសទាំង៧ ឬ G7 ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន»។

ចំណែកប្រទេសន័រវែសបានទទួលស្គាល់ឯករាជ្យរបស់ប៉ាឡេស្ទីន ក្នុងឆ្នាំ២០២៤។ នាយករដ្ឋមន្ត្រីន័រវែស លោក Jonas Gare Store បានលើកឡើងថា ការចាត់វិធានការនេះ ដោយសារតែប្រទេសលោកមានអារម្មណ៍ថា ប៉ាឡេស្ទីនមាន «សិទ្ធិជាមូលដ្ឋាន និងឯករាជ្យក្នុងការសម្រេចចិត្តដោយខ្លួនឯង ហើយទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន មានសិទ្ធិរស់នៅក្នុងសន្តិភាព និងសន្តិសុខនៅក្នុងរដ្ឋរៀងៗខ្លួន»។ អេស្ប៉ាញបានទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនក្នុងពេលតែមួយជាមួយន័រវែស និងអៀរឡង់។ 

ប្រទេសម៉ិកស៊ិកបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន កាលពីខែមីនា បន្ទាប់ពីបានប្រកាសពីបំណងធ្វើដូច្នេះ កាលពីឆ្នាំមុន។ រដ្ឋាភិបាលម៉ិកស៊ិកបានបង្ហាញ «ការគាំទ្រយ៉ាងទូលំទូលាយ និងច្បាស់លាស់ ចំពោះដំណោះស្រាយរដ្ឋ២ សម្រាប់ជម្លោះនេះ»។ 

ប្រទេសប្រេស៊ីលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនតាំងពីឆ្នាំ២០១០ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតីលោក Luiz Inácio Lula da Silva (លោក Lula)។ រីឯអាហ្រ្វិកខាងត្បូង បានទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋតាំងពីឆ្នាំ១៩៩៥ ដែលធ្វើឲ្យក្លាយជាប្រទេសដំបូងគេដែលសម្រេចបែបនេះ៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm