លោក Nikolay Patrushev ដែលជាជំនួយការប្រធានាធិបតីរុស្ស៊ី និងជាប្រធានកងនាវាចរណ៍ បានប្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រនៃកងនាវាចរណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូ អាចនឹងបង្កើនភាពតានតឹងនៅច្រកសមុទ្រ Bering ប្រសិនបើស្ថានការណ៍នយោបាយ-យោធានៅទីនោះ កាន់តែយ៉ាប់យ៉ឺន ដោយបំពានលើកិច្ចព្រមព្រៀងទ្វេភាគីទាំងអស់។
លោក Patrushev បាននិយាយថា៖«ទោះបីជាសព្វថ្ងៃនេះ មានរបបស្របច្បាប់មួយ នៅក្នុងច្រកសមុទ្រ Bering ដែលគ្រប់គ្រងដោយកិច្ចព្រមព្រៀងទ្វេភាគីក៏ដោយ ក្នុងករណីមានស្ថានការណ៍នយោបាយយោធាកាន់តែធ្ងន់ធ្ងរឡើងនោះ សហរដ្ឋអាមេរិក និងជប៉ុនពិតជាមានសមត្ថភាពក្នុងការធ្វើភាពតានតឹងកើនឡើង នៅទីនោះ»។

បច្ចុប្បន្ននេះ យោងតាមលោកបានឲ្យដឹងថា ទីក្រុងតូក្យូដែលកាត់បន្ថយការរឹតបន្តឹងដែលដាក់ចេញក្រោយសង្គ្រាមលោកលើកទី ២ កំពុងបង្កើនកងនាវាផ្ទុកយន្តហោះ កងកម្លាំងនាវាមុជទឹក និងអាវុធមីស៊ីល។
លោក Patrushev បាននិយាយថា៖«ការធ្វើបែបនេះ បង្ហាញថា ភាពតានតឹងភូមិសាស្ត្រនយោបាយ នៅប៉ាស៊ីហ្វិកខាងជើង នឹងបន្តកើនឡើង ដែលនឹងបង្កើតហានិភ័យដោយជៀសមិនរួចសម្រាប់ដំណើរការប្រកបដោយសុវត្ថិភាពនៃច្រករបៀងដឹកជញ្ជូនឆ្លងមហាសមុទ្រអាក់ទិក និងចុងបូព៌ារបស់រុស្ស៊ីទាំងមូល» ។
