ប្រទេសស៊ីរីបានសន្យាថា នឹងស៊ើបអង្កេតការប៉ះទង្គិចគ្នា នៅក្នុងខេត្ត Sweida ភាគខាងត្បូងដែលបានសម្លាប់មនុស្សរាប់រយនាក់ កាលពីខែមុន ដែលជាការផ្ទុះឡើងលើកទី២នៃអំពើហិង្សាបង្កឡើងដោយក្រុមប្រកាន់និកាយ ចាប់តាំងពីការទម្លាក់មេដឹកនាំស៊ីរីដែលកាន់អំណាចដ៏យូរ លោក បាសា អាល់អាសាដ ( Bashar al-Assad)។
នៅក្នុងក្រឹត្យចុះថ្ងៃទី ៣១ ខែកក្កដា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Muzher Al-Wais បាននិយាយថា គណៈកម្មាធិការមួយ ដែលមានមនុស្ស ៧នាក់ ក្នុងនោះមានចៅក្រម មេធាវី និងមន្ត្រីយោធាម្នាក់ នឹងពិនិត្យមើលស្ថានភាពដែលនាំឲ្យកើតឡើងនូវ«ព្រឹត្តិការណ៍នៅក្នុងខេត្ត Sweida» ហើយរាយការណ៍ដែលបានធ្វើឡើង ក្នុងរយៈពេលបីខែ។

គណៈកម្មាធិការ នឹងស៊ើបអង្កេតលើរបាយការណ៍អំពីការវាយប្រហារ និងការរំលោភបំពានលើជនស៊ីវិល ហើយបញ្ជូននរណាម្នាក់ដែលបង្ហាញថា បានចូលរួមក្នុងការវាយប្រហារបែបនេះ ទៅកាន់តុលាការ។
អំពើហិង្សានៅក្នុងខេត្ត Sweida បានចាប់ផ្តើម នៅថ្ងៃទី ១៣ ខែកក្កដា រវាងក្រុមយុទ្ធជនកុលសម្ព័ន្ធ និងក្រុមប្រឆាំងនៃសហគមន៍Druze។ កងកម្លាំងរដ្ឋាភិបាល ត្រូវបានបញ្ជូន ទៅដើម្បីបង្ក្រាបការប្រយុទ្ធគ្នា ប៉ុន្តែការបង្ហូរឈាមកាន់តែអាក្រក់ឡើងៗ ហើយអ៊ីស្រាអែល បានធ្វើការវាយប្រហារលើកងទ័ពស៊ីរី ក្នុងនាម សហគមន៍ Druze។
