ទូរទស្សន៍ឥណ្ឌា បានរាយការណ៍ដោយដកស្រង់ប្រភពក្នុងរដ្ឋាភិបាលថា ប្រទេសឥណ្ឌា មានបំណងប្រកាន់ជំហររឹងមាំ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានកំណត់យកពន្ធ២៥% លើទំនិញរបស់ខ្លួន ខណៈដែលអាជ្ញាធរជឿថា សេដ្ឋកិច្ចរបស់ប្រទេសនេះ ពិតជាមានសមត្ថភាពទប់ទល់នឹងសម្ពាធនេះបាន។

ទូរទស្សន៍នេះ ដកស្រង់ប្រភពដែលបាននិយាយថា៖«រដ្ឋាភិបាលជឿជាក់ថា សេដ្ឋកិច្ចឥណ្ឌាមានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធនេះ។ បរិមាណនៃសេដ្ឋកិច្ចឥណ្ឌា មានចំនួន ៤សែនកោដិដុល្លារ ហើយយើងត្រូវតែការពារផលប្រយោជន៍របស់កសិករ សហគ្រាសខ្នាតតូច និងមធ្យមរបស់យើង»។
ប្រភពបានបញ្ជាក់ថា ប្រទេសឥណ្ឌា បានទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចដោយជោគជ័យ បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរនៅ Pokhran (១៩៨៨) កំឡុងការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីលោក Atal Bihari Vajpayee (១៩២៤-២០១៨) ហើយចាប់តាំងពីពេលនោះមក សេដ្ឋកិច្ចរបស់សាធារណរដ្ឋនេះ មានការរីកចម្រើនតែប៉ុណ្ណោះ។
ប្រភពដដែលបានបន្តថា៖ «ដូច្នេះ កលល្បិចដាក់សម្ពាធនេះ គឺគ្មានន័យទេ។ អ្វីដែលជាប្រយោជន៍ជាតិចាំបាច់ត្រូវតែធ្វើ»។
