ក្រសួងការពារជាតិរុស្ស៊ីនិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា នាវាកងទ័ពជើងទឹកចិន រួមទាំងនាវាមុជទឹក និងនាវាចម្បំាងបំពាក់មីស៊ីល បានធ្វើដំណើរទៅដល់ទីកុ្រង Vladivostok មុនសមយុទ្ធយោធារួមគ្នា “Joint Sea 2025” ។

ក្រសួងការពារជាតិរុស្ស៊ី និយាយថា នាវាពិឃាត Shaoxing និង Urumqi ហើយនិងនាវាមុជទឹក បានចូលចតជាមួយនាវាចម្បាំងរុស្សី និងនាវាគាំទ្រជាច្រើនគ្រឿងទៀតដែលនឹងចូលរួមសមយុទ្ធយោធា ចាប់ពីថ្ងៃទី ១ ខែសីហា រហូតដល់ថ្ងៃទី ៥ ខែសីហា នៅក្នុងសមុទ្រជប៉ុន ។
ពួកគេបន្តថា កម្មវិធីសមយុទ្ធយោធារួមគ្នានេះ រួមមានប្រតិបត្តិការរុករក និងជួយសង្រ្គោះ សង្រ្គាមប្រឆាំងនាវាមុជទឹក ការហ្វឹកហ្វឺនការពារដែនអាកាស សមយុទ្ធបាញ់គ្រាប់កាំភ្លើងធំពិត នៅលើទីលានហ្វឹកហាត់ Pacific Fleet ស្ថិតក្នុងដែនទឹកចំហរ ៕
