គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែលដែលត្រូវបានចាប់ដោយក្រុមហាម៉ាស បាននាំគ្នាធ្វើបាតុកម្មនៅក្រៅការិយាល័យនាយករដ្ឋមន្រ្តី ក្នុងទីក្រុងហ្សេរុយសាឡឹម អំពាវនាវឲ្យមានបទឈប់បាញ់ និងការវិលត្រឡប់មកវិញយ៉ាងបន្ទាន់មនុស្សជាទីស្រលាញ់របស់ពួកគេ ។
ក្រុមបាតុករនាំគ្នាកាន់បដា និងរូបថតសន្លឹកចំណាប់ថ្នូរ ជំរុញឲ្យលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បញ្ចប់កិច្ចព្រមព្រៀង រយៈពេលប៉ុន្មានម៉ោង មុនពេលលោកជួបប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff ។

នៅទីក្រុង Ramat Gan ស្ថិតនៅជិងទីក្រុងតែល អាវីវ បាតុកម្មប្រឆាំងសង្រ្គាមដាច់ដោយឡែកមួយទៀត បានកើតមាននៅក្រៅមជ្ឈមណ្ឌលជ្រើសរើសមន្រ្តីយោធា ជាទីដែលយុវជនអ៊ីស្រាអែល ២នាក់ ប្រកាសការបដិសេធន៍របស់ពួកគេចំពោះការចុះឈ្មោះបម្រើកងទ័ព ។
យុវជន Ayana Gerstmann និង Yuval Pelegអាយុ ១៨ឆ្នាំ បានលើកឡើងការជំទាស់របស់ពួកគេចំពោះសង្រ្គាមនៅតំបន់ហ្កាហ្សា និងវត្តមានយោធាអ៊ីស្រាអែលនៅតំបន់កាន់កាប់វ៉េសប៊ែង ៕
