លោក Trumpនិយាយថា វាគឺជារឿងគួរឲ្យស្អប់ខ្ពើមចំពោះអ្វីដែលរុស្ស៊ីកំពុងធ្វើលើអ៊ុយក្រែន

2025/08/02 01:47:41 am        94

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយរិះគន់ទង្វើដ៏គួរឲ្យស្អប់ខ្ពើមរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយលោកនិយាយថា លោកមានគម្រោងដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ បើសិនជាគ្មានកិច្ចព្រមព្រៀងណាឈានដល់ទេនោះ ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យ Oval ស្ថិតក្នុងសេតវិមាន លោក Trumpនិយាយថា លោកមិនប្រាកដថាតើទណ្ឌកម្មនឹងធ្វើឲ្យរុស្ស៊ីខ្លាចញញើតនោះទេ ។ លោកទុកពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដល់ថ្ងៃទី ៨ ខែសីហា ដើម្បីបង្កើតកិច្ចព្រមព្រៀង បើពុំដូច្នោះទេលោកនឹងឆ្លើយតបជាមួយសំពាធសេដ្ឋកិច្ច ។

លោក Trumpនិយាយថា សម្រាប់រុស្ស៊ី លោកគិតថា វាគឺជារឿងដ៏គួរឲ្យស្អប់ខ្ពើមចំពោះអ្វីដែលពួកគេកំពុងធ្វើ ។ លោកគិតថា វាគួរឲ្យស្អប់ខ្ពើមណាស់ ។ នេះគឺជាសង្រ្គាមរបស់លោក Biden វាមិនមែនជាសង្រ្គាមរបស់លោកនោះទេ ប៉ុន្តែលោកហ៊ាននិយាយថា បើសិនជាលោកចូលរួម លោកនឹង្យាយាមបញ្ឈប់រឿងគ្រប់បែបយ៉ាង ប៉ុន្តែលោកគិតថា អ្វីដែលរុស្ស៊ីកំពុងធ្វើ គឺជារឿងសោកសៅខ្លាំងណាស់ ។ ជនជាតិរុស្ស៊ីច្រើនណាស់ស្លាប់ ពួកគេនឹងស្លាប់ច្រើនជាងនេះទៀត ប៉ុន្តែទន្ទឹមនឹងពលរដ្ឋរុស្ស៊ីស្លាប់ ពលរដ្ឋអ៊ុយក្រែក៏ស្លាប់ដូចគ្នា ។

លោកបន្តថា សហភាពអឺរ៉ុបស្រងាកចិត្ត ប៉ុន្តែនេះគឺជាសង្រ្គាមមួយដែលមិនគួរកើតឡើងទាល់តែសោះ ។ នេះគឺជាសង្រ្គាមមួយនឹងមិនកើតឡើងនោះទេ បើសិនជាលោកគឺជាប្រធានាធិបតី ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm