ពលរដ្ឋខេត្តតាកែវចំនួន៣៩ភាគរយហើយ ​ដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣

2022/01/13 07:54:34 pm        507

តាកែវ៖ ដំណើការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តតាកែវ រហូតមកដល់ពេលនេះ សម្រេចបាន៣៩ភាគរយហើយ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តតាកែវ។

លោក​វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋចំនួនជាង ២០ម៉ឺននាក់ នៅក្នុងខេត្តតាកែវ ឬប្រមាណ ៣៩ភាគរយ បានចាក់ដូសទី៣ ឬដូសជម្រុញរួចរាល់ហើយ ហើយក្រុមគ្រូពេទ្យក៏កំពុងតែបន្តសកម្មភាពចាក់ជារៀងរាល់ថ្ងៃផងដែរ ។ដោយឡែកអាជ្ញាធពាក់ព័ន្ធរួម​ និងអាជ្ញាធមូលដ្ឋានកំពុងតែជម្រុញ​អោយបងប្អូនប្រជាពលរដ្ឋចូល​មកចាក់ដូសទី៣ ​អោយបានគ្រប់គ្នាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការ​ឆ្លងរីក​​រាលដាល​ជំងឺកូវីដ១៩ ជាពិសេសជំងឺបំលែងខ្លួនថ្មីអូមេក្រុង ដែលបានចាប់ផ្ដើមឆ្លង​ចូល​សហគមន៍​នៅក្នុងប្រទេសកម្ពុជាយើង។

លោក កេត ម៉ៅ អភិបាលសំរោង បានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវីឲ្យដឹងថា សម្រាប់ស្រុកសំរោង​ដែល​ដំណើរការចាក់វ៉ាក់សាំងលើកទី៣ ដែលជាដូសជម្រុញជូនបងប្អូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅ ដោយក្រុមគ្រូពេទ្យទ័ពអាកាសរបស់ក្រសួងការពារជាតិ ក្នុងរយៈពេលប្រមាណ ២ខែកន្លងមកនេះ សម្រេច​បានលទ្ធផលប្រមាណ ៩៥ភាគរយហើយ ។ ក្រុមគ្រូពេទ្យ​ក៏​កំពុងតែបន្តចាក់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជារៀងរាល់ថ្ងៃ បន្តទៀតផងដែរ។

បើតាមលោកអភិបាលស្រុកសំរោង ក្រុមគ្រូពេទ្យ ក៏​បានចាប់ផ្ដើមចាក់ដូសទី៣ ដែល​ជា​ដូសជម្រុញ​ជូន​ដល់យុវជន និងកុមារអាយុ១២ឆ្នាំដល់១៧ ​ដែលដំណើរការបាន២ថ្ងៃ សម្រេចបានជាង ២ពាន់​នាក់​ ឬប្រមាណជាង ១០ភាគរយ​នៃយុវជន​និងកុមារនៅ​ក្នុង​ស្រុកសំរោង​ដែល​ត្រូវ​ចាក់វ់ាក់សាំង។

គួរបញ្ជាក់ថា សម្រាប់ខេត្តតាកែវ​ប្រជាពលរដ្ឋ​ដែល​បានចាក់​វ់ាក់​សាំង​បង្កាជំងឺកូវីដ១៩ លើកទី១​មានចំនួនជាង៨០ម៉ឺននាក់ ឬជាង៩៨ភាគរយ អ្នកដែលបានចាក់វ់ាក់សាំងដូសទី២ មាន​ចំនួន៩១ភាគរយ ​និងការចាក់លើកទី៣ទើបតែបានចំនួន៣៩ភាគរយប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm